លោកវេជ្ជបណ្ឌិត រីចនើ (Richner) ! កុំធ្វើការដល់យប់អធ្រាត្រពេក
ដឹកនាំដោយ ហ្វួកណេ ធីអេរី និង ស្មីត ប៉ាឌ្រីក ឆ្នាំ ២០០២ រយៈពេល ៥២នាទី ភាសាបារាំង
ភាពយន្តឯកសារនេះ ផ្តោតលើដំណើរជីវិតរបស់លោក ប៊ីត រីចនើ (Richner) ដែលជាវេជ្ជបណ្ឌិតជំនាញព្យាបាលកុមារដ៏ល្បីឈ្មោះ និងជាអ្នកកូដវីយូឡុងសែលជនជាតិស្វីស។ គាត់បានសម្រេចចិត្តបោះបង់ចោលអ្វីៗទាំងអស់ ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ។ គាត់បានស្ថាបនាមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅទីក្រុងភ្នំពេញ និងមន្ទីរពេទ្យពីរផ្សេងទៀត បានកកើតឡើងនៅខេត្តសៀមរាប និងនៅទីក្រុងភ្នំពេញ ដោយសារការរៃអង្គាសប្រាក់ តាមរយៈការប្រគុំតន្ត្រី និងជំនួយពីសប្បុរសជននានា ។