វាគ្មិន៖ ចាប សោមច័ន្ទរិទ្ធិ និង ជា សុខយូ សមិទ្ធិករភាពយន្តខ្មែរវ័យក្មេង

បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្លី​ចំនួន​ពីរ៖

គ្រាប់​ថ្ម​មួយ​ក្តាប់
ដឹក​នាំ​ដោយ ចាប សោម​ច័ន្ទ​រិទ្ធ, ៧នាទី, ២០១៥, ភាសាខ្មែរ និង​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

រឿង​«គ្រាប់​ថ្ម​មួយ​ក្តាប់» ជាប់​ជ័យ​លាភី​លេខ​បី ក្នុង​មហោ​ស្រព​ភាព​យន្ត​ខ្លី​អាស៊ី​អាគ្នេយ៍​ត្រូហ្វេស ២០១៥។ ភាព​យន្ត​នេះ​និយាយ​ពី​បុរស​ក្លាហាន​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​លោក​មេ​ភូមិ​ពី​ក្រុម​ក្មេង​ទំនើង ដែល​តែង​តែ​បង្ក​ការ​អុក​ឡុក​ក្នុង​ភូមិ ដោយ​អ្នក​ក្លាហាន​វ័យ​ក្មេង​នេះ​បាន​សម្លាប់​ក្មេង​ទំនើង​ទាំង​នោះ​ជាមួយ​នឹង​ជំពាម​កៅស៊ូ​។

សេះ​ហោះ
ដឹក​នាំ​ដោយ​ជា សុខយូ, ៧នាទី, ២០១៤, ភាសាខ្មែរ និង​អក្សរ​អង់គ្លេស​រត់​ពីក្រោម

រឿង​«សេះហោះ» បាន​ជាប់​ជា​ជម្រើស​ភាពយន្ត​ទាំង​១៦​ចុងក្រោយ ក្នុង​ចំណោម​រឿង​១១៥​ចំណងជើង ដែល​បាន​ដាក់​ប្រកួត ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​អាស៊ី​អាគ្នេយ៍​ត្រូហ្វេស ២០១៥។ រឿង​នេះ​កើត​ឡើង​នៅ​ជន​បទ​ស្រុក​ស្រែ​ក្នុង​ប្រទេស​កម្ពុជា​។ ក្មេង​ស្រី​ពីរ​នាក់​បង​ប្អូន​តែង​តែ​នៅ​ជាមួយ​គ្នា ហើយ​ក្រោយ​មក​ត្រូវ​រស់​នៅ​បែក​គ្នា។ មុន​ពេល​បែក​គ្នា ពួកគេ​មាន​ឱកាស​ចុង​ក្រោយ បាន​ជិះ​សេះ​ហោះ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​។

ជជែក​ពិភាក្សា​ជាមួយ​សមិទ្ធិករ​ភាពយន្ត​ទាំង​ពីរ​ជា​ភាសាខ្មែរ​។

avatar
  • July 18, 2015 · 2:00 pm
  • Bophana Center
  • Cine Club