ស្ត្រីដែលបាត់ការចងចាំ

ដឹកនាំដោយ Lucrecia Martel ៨៧នាទី ឆ្នាំ២០០៨ ភាសាអេស្ប៉ាញ និងមានអក្សរអង់គ្លេសរត់ពីក្រោម

ស្ត្រី​អភិជន​ម្នាក់ (Maria Onetto) បើកបរ​លើ​វិថី​ដ៏​រដិប​រដុប​មួយ​ជា​មួយ​អារម្មណ៍​រវើ​រវាយ ហើយ​ក៏​បាន​ពារ​លើ​អ្វី​មួយ។ បន្ទាប់​ពី​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង នាង​មាន​អារម្មណ៍​មិន​ស្ងប់ និង​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្តនាង​ជា​ខ្លាំង ហើយ​ព្រឹត្តិការណ៍​នេះ​​បាន​​ដក​ជាប់​នឹង​អារម្មណ៍​របស់​នាងដោយ​នាងតែង​តែ​គិត​ថា​នាងបាន​បើកឡាន​ពារមនុស្ស​ស្លាប់។ តែប៉ូលីស​បាន​រាយការណ៍​ថាគ្មាន​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង​នៅ​តំបន់​នោះ​ទេ។ គ្រប់​យ៉ាង​ក៏​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​រហូត​ដល់​មាន​ការ​រក​ឃើញ​ថ្មី​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​កើត​ឡើង។

avatar
  • August 20, 2016 · 2:00 pm
  • Bophana Center
  • Cine Club