ស្ថាបត្យកម្មខ្មែរក្រោយ សម័យឯករាជ្យ
វាគ្មិន ៖ ឯកឧត្តមឃួន ឃុននាយ និង លោកស្រីសូ សុគន្ធារី
លោកស្រីសូ សុគន្ធារី បណ្ឌិតផ្នែកស្ថាបត្យកម្ម។ លោកស្រី បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកប្រវត្តិ ស្ថាបត្យកម្មនៃតំបន់អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Waseda នៃប្រទេសជប៉ុន។ លោកស្រី ធ្លាប់ជាបុគ្គលិកបច្ចេកទេសនៃគម្រោង របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការ អភិរក្ស និងការជួសជុលប្រាសាទបាយ័ន (១៩៩៨)។ បច្ចុប្បន្ន លោកស្រីជាប្រធានកិត្តិយសនៃដេប៉ាតឺម៉ង់ស្ថាបត្យកម្ម និងនគរូបនីយវិទ្យានៃសាលកវិទ្យាល័យន័រតុន និងជាសាស្ត្រាចារ្យបង្រៀនផ្នែកប្រវត្តិសិល្បៈ និងស្ថាបត្យកម្មខ្មែរ។
ឯកឧត្តម ឃួន ឃុននាយ អគ្គនាយករងអាជ្ញាធរអប្សរា។ លោកគឺជាស្ថាបត្យករ និងនគរូបនីយករ។ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Kiev (ប្រទេសអ៊ុចហ្ក្រែន)នៅឆ្នាំ១៩៦៦, អនុបណ្ឌិតផ្នែកច្បាប់នៅទីក្រុងភ្នំពេញឆ្នាំ១៩៧២ ផ្នែកគម្រោងអភិវឌ្ឍនៅទីក្រុងឡុងដ៏នៅឆ្នាំ១៩៧៣ និងផ្នែកវិទ្យាសាស្រ្តនយោបាយនៅឆ្នាំ១៩៨៧ នៅកាណាដា។ ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧១ លោកគឺជាស្ថាបត្យករនៅការិយាល័យស្ថាបត្យកម្មឯកជនរបស់លោកវណ្ណ ម៉ូលីវណ្ណ។ នៅឆ្នាំ១៩៧៧ លោកបានចាកចេញពីប្រទេសកម្ពុជា។ លោកត្រឡប់មកប្រទេសវិញនៅឆ្នាំ២០០៤ ដោយចូលបម្រើការងារនៅអាជ្ញាធរអប្សរា ហើយចាប់តាំងពីឆ្នាំ២០០៨មក លោកបានក្លាយជាអគ្គនាយករងអាជ្ញាធរអប្សរា។ បទបង្ហាញជាភាសាខ្មែរ ។
ចូលរួមដោយសេរី !