កម្ពុជា មើលពីចំងាយ

ដោយលោក រីកាដូ កាសាល និងវិចិត្រករវ័យក្មេង ប្រាំពីរនាក់

ពិព័រណ័ចាប់ផ្ដើមពីថ្ងៃទី ១៨ សីហា ដល់ថ្ងៃទី ២៧ កញ្ញា
កម្មវិធីសម្ភោធពិព័រណ៍៖ ជួប ជជែកពិភាក្សា ជាមួយវិចិត្រករ និងស្រស់ស្រូបអាហារ នៅមជ្ឈមណ្ឌលបុប្ផាណាថ្ងៃ​សុក្រ ទី០៤ ខែកញ្ញា វេលាម៉ោង ៦ល្ងាច។

បន្ទាប់​ពី​ធ្វើ​ពិព័រណ៍​នៅ​ប្រទេស​បារាំង អេស្បាញ ចិន និង​អាមេរិក​រួច​មក លោក​រីកាដូ កាសាល ដែល​ជា​វិចិត្រករ​ពនេចរ​រូប​នេះ បាន​បើក​សិប្ប​សាលា​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០១២។ តាំង​ពី​ពេល​​​នោះ លោក​​បន្ត​​បង្កើត​​គំនិត​​ច្នៃ​​ប្រឌិត ដោយ​ដឹក​​នាំ​​គម្រោង​​សិល្បៈ​​នានា ជា​មួយ​​សិល្ប​ករ និង​​ដៃ​​គូ​​សហ​ការណ៍​​ជា​​ច្រើន​​រូប​​នៅ​​ក្នុង​​តំបន់​។

ក្នុង​ឆ្នាំ ២០១២ លោក​បាន​ផ្ដួច​ផ្ដើម​គម្រោង​មួយ មាន​ឈ្មោះ​ថា «គម្រប់​ខួប​ព្រះជន្មាយុ ៩០ព្រះវស្សា» ដើម្បី​​ឧទិ្ទស​ដល់​ព្រះ​វរ​រាជ​​បិតា ព្រះ​​បាទ​​នរោត្តម​សីហនុ ដែល​​បង្កើត​​ដោយ​​សហ​ការ ​ជា​មួយ​​ក្រុម​​និស្សិត​​នៃ​​សាលា​​ភូមិន្ទ​វិចិត្រ​​សិល្បៈ និង​​មូល​​និធិ​អនាគត​​ខ្មែរ ដែល​​គាំទ្រ​​គម្រោង​​របស់​​លោក។

កម្ពុជា មើលពីចំងាយ៖

នេះ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​លោក រីកាដូ កាសាល ក្នុង​​ការ​​បង្ហាញ​​ស្នាដៃ​​លោក​​បាន​​បង្កើត ក្នុង​​ពេល​​លោក​​ស្នាក់​​នៅ​ប្រទេស​​កម្ពុជា។ ក្នុង​​ឳកាស​​នេះ​​ដែរ និង​​ដើម្បី​​គូស​​បញ្ជាក់​​ពី​​អានុភាពនៃ​​គំនិត​​ច្នៃ​​ប្រឌិត​​ខ្មែរ​សម័យ​​បច្ចុប្បន្ន លោក​​បាន​​ផ្ដល់​ឱកាស​​ឱ្យ​​សិល្ប​ករ​​វ័យ​​ក្មេង​​ខ្មែរ​​ទាំង​​៧​​រូប​​នេះ​ ចូល​​រួម​​នៅ​​ក្នុង​​គម្រោង «ការ​​សម្លឹង​​មើល​​មក​​កាន់​​ប្រទេស​​កម្ពុជា» របស់​លោក។

តាម​រយៈ​មជ្ឈ​មណ្ឌល​បុប្ផាណា ដែល​ក្នុង​នាម​ជា​​មជ្ឈ​មណ្ឌល​​វប្បធម៌ ខ្មែរ-អន្ដរជាតិ គឺ​​ជា​​ទី​​កន្លែង​​ដ៏​​ល្អ​​បំផុត​​សម្រាប់​​លោក រីកាដូ កាសាល និង​​សិល្បករ​​វ័យ​​ក្មេង​​ទាំង​​៧​រូប ធ្វើ​​ការ​​តាំង​​បង្ហាញ​​ស្នា​ដៃ​​ជូន​​ដល់​​សាធារណជន ឱ្យ​​ធ្វើ​​ការ​​សម្លឹង​​មើល​​មក​​កាន់​ប្រទេស​​កម្ពុជា នៅ​​ក្នុង​​ពិព័រណ៍​​រួម​​គ្នា​​នេះ។

វិចិត្រករ​វ័យ​ក្មេង​ទាំង​អស់​រួម​មាន៖ អ៊ីម ពិសី សួ គីមសាន ធុន ឌីណា ញ៉ែម សុភាព សេង វិសាល ទេព ចន្ធី និង ម៉ម តុលា ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៃ​ទី​ក្រុង​ភ្នំពេញ។

គាំទ្រពិព័រណ៍ដោយ មូលនិធិអនាគតខ្មែរ

avatar
  • August 18, 2015 · 12:00 am
  • Bophana Center
  • Exhibitions