ស្រមោលអន្ទោលតាមប្រាណ៖ សុបិនដែលមិនអាចបំភ្លេចបាន

សិល្បករល្បីឈ្មោះចំនួនបីរូប បានប្រមូលផ្ដុំស្នាដៃសិល្បៈជាច្រើន ដើម្បីបង្ហាញពី «ការចងចាំនៅកម្ពុជា »

ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី ៩មីនា
ពិព័រណ៍នេះបង្ហាញពីស្នាដៃសិល្បៈរបស់សិល្បករបីរូប៖ លោក ម៉ក់ រ៉េមីស្សា និង លោក លាង ស៊ីកន ដែល​បាន​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និងកញ្ញា ស៊ូ សូភី ដែលបានកើតក្រោយការបញ្ចប់​របប​ប្រល័យ​ពូជ​សាសន៍។ ទាំង​នេះ​គឺជា​ការ​តាំង​​ពិព័រណ៍​រួម ដោយ​មាន​រូបភាព​ចំនួន​១៦​ផ្ទាំង​របស់​លោក​ម៉ក់ រ៉េមីស្សា ដែល​បង្ហាញ​​អំពី​​ដំណើរនៃ​​​ការ​ចាក​ចេញ​បី​ថ្ងៃ គំនូរ​របស់​លោក ស៊ីកន ដែល​បង្ហាញ​ពី​សម័យ​កាល​ថ្មី រួម​ជាមួយ​នឹង​គំនូរទឹក​ភ្លៀង​ពណ៌​ខ្មៅ​របស់​កញ្ញា ស៊ូ សូភី។

ទស្សនាដោយសេរី

avatar
  • February 13, 2017 · 6:00 pm
  • Bophana Center
  • Exhibitions