អង្គការ

ភាពយន្តឯកសាររបស់ Neary Adeline Hay ៧១នាទី ឆ្នាំ ២០១៨ ភាសាខ្មែរ-បារាំង និង​មាន​អក្សរ​អង់គ្លេស​រត់​ពីក្រោម

អង្គការជាខ្សែភាពយន្តមួយ ដែល​ព្យាយាម​ចោទ​សួរ​ពី​ការ​ចងចាំ ហើយ​បង្ហាញ​ពី​​សារសំខាន់​នៃ​ការ​និយាយ​អំពី​អតីត​កាល។ សមិទ្ធិករ​ភាពយន្ត​ដែល​កើត​ពី​ក្រុម​គ្រួសារ​មួយ ត្រូវ​គេ​បង្ខំ​ឲ្យ​រៀប​ការ នៅ​ក្នុង​ភូមិ​មួយ​ក្នុង​របប​ខ្មែរ​ក្រហម មាន​បំណង​ចង់​ស្វែង​រក និង​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​សម័យ​កាល​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ត្រូវ​បាន​កត់​សម្គាល់​ដោយ​អំពើ​ហិង្សា និង​​ផ្ដាច់ការ។ ការ​ធ្វើ​ដំណើរ​វិល​ទៅ​រក​អតីតកាល ជាមួយ​ឪពុក​របស់​នាង Khonsaly ដែល​បាន​ជួប​ជាមួយ​ជន​ដៃ​ដល់​ជា​អតីត​ខ្មែរ​ក្រហម នៅ​ក្នុង​ភូមិ​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា ក្នុង​នាម​ជា​អ្នក​ទោស​អស់​រយៈពេល​បួន​ឆ្នាំ។

ចន្លោះ​អតីតកាល និង​បច្ចុប្បន្ន អត្តសញ្ញាណ​ជាច្រើន​ត្រូវ​បាន​បង្ហាញ ស្រមោល​អ្នក​ស្លាប់​ដែល​ត្រូវ​បាន​បំភ្លេច​ចោល​បាន​ផុស​ឡើង​មក​វិញ ហើយ​រឿង​រ៉ាវ​ផ្សេងៗ​ក៏​ត្រូវ​បាន​រ៉ាយ​រ៉ាប់​ទល់​មុខ​គ្នា។ ខ្សែ​ភាពយន្ត​នេះ គឺជា​សក្ខីភាព​មួយ​នៃ​ការ​រស់​រាន​មាន​ជីវិត ជា​ឯកសារ​ជាក់​ស្ដែង ដែល​រួម​ចំណែក​ដល់​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ការ​ចង​ចាំ​របស់​ប្រទេសមួយ។

សំណួរចម្លើយ​ជាមួយ​សមិទ្ធិករ​ភាពយន្ត Neary Adeline Hay

ទស្សនាដោយសេរី

avatar
  • August 1, 2018 · 6:00 pm
  • Bophana Center
  • Special Screening