អត្តសញ្ញាណជនជាតិចាម នៅ​ក្នុង​យុគ​សម័យ​សាកល៖ បទ​ពិសោធន៍​ជន​ជាតិ​ចាម នៅ​កម្ពុជា

បាឋកថាដោយលោកបណ្ឌិត អេង កុកថាយ (ភាសាខ្មែរ) តួនាទី ៖ នាយកនៃវិទ្យាស្ថានកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ

ក្នុង​នាម​ជា​អ្នក​ចំណូល​ស្រុក​មក​នៅ​កម្ពុជា និង​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​ប្រល័យ​ពូជ​សាសន៍ ជន​ជាតិ​ចាម​ត្រូវ​បាន​ជាប់​ពាក់​ព័ន្ធនឹង​ភេរវកម្ម។ ភេរវកម្ម​គឺ​ជា​ចំណុច​កំពូល​នៃ​បញ្ហា​ដែល​ជនជាតិ​ចាមត្រូវ​ប្រឈម​មុខនៅ​ក្នុងការ​ព្យាយាម​ធ្វើ​ឲ្យសហគមន៍​ពួក​គេ​រស់​ឡើង​វិញ និង​កសាង​អត្ត​សញ្ញាណ​របស់​ពួក​គេ​ឡើង​វិញ។ មាន​មនុស្ស​តិច​ណាស់​ដែល​បាន​សិក្សា​ពី​ចាម។ តាម​រយៈ​ការ​សិក្សា​ពី​ប្រភព​ដើម​របស់​ជន​ជាតិ​ចាម​នៅ​ចម្ប៉ា ការ​មក​ដល់​របស់​ពួក​គេ​នៅ​កម្ពុជា ការ​ផ្លាស់​ប្ដូរ​សាសនា ការ​ចូល​ពាក់​ព័ន្ធ​នឹង​នយោបាយ ហើយ​និង​រចនា​សម្ព័ន្ធ​សង្គម គឺ​យើង​អាចយល់​បានច្រើន​ពីស្នូល​នៃ​អត្តសញ្ញាណ​របស់​ពួក​គេ​ជា​ចាម និង​​មូស្លីម ហើយ​ថា​តើ​ពួក​គេ​បានក្លាយ​ជា​ជនជ្រុល​និយម​ឬ​យ៉ាងណា។

លោក ​​អេង កុកថៃ ទទួល​​បាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក Global Affairs នៅ​សាកល​វិទ្យាល័យ Rugers នៅ​ឆ្នាំ​២០១២។ មុននឹង​ទៅ Rugers លោក​​បាន​ទទួល​​សញ្ញា​​ប័ត្រ​​​អនុ​បណ្ឌិត M.A នៅ​មហា​វិទ្យាល័យ Coventry។ នៅ​ឆ្នាំ​២០០៧ លោក​បាន​បញ្ចប់ថ្នាក់​អនុបណ្ឌិត M.S ផ្នែក Global Affairs ដោយ​ទទួល​បាន​អាហារូបករណ៍ Fulbright Scholarship។ លោក​ធ្លាប់​ជា​នាយក​​ផ្នែក​ស្រាវជ្រាវ និង​នាយក​រង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ សព្វ​ថ្ងៃលោក​គឺជា​នាយក​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ។ ការងារ​ស្រាវជ្រាវ​របស់​លោក​ស្ដីពី​បទពិសោធន៍​របស់​ជនជាតិ​ចាម​ក្រោម​របប​ខ្មែរក្រហម​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ​នៅ​ឆ្នាំ២០១៤។

សូមស្វាគមន៍ និងចូលរួមដោយសេរី!

avatar
  • August 17, 2016 · 6:30 pm
  • Bophana Center
  • Conferences