អាពាហ៍ពិពាហ៍ក្រហម

ដឹកនាំដោយចាន់ លីដា និងហ្គីយ៉ូម សួន ៥៨នាទី ២០១២ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

សុចាន់អាយុ១៦ឆ្នាំ ខណៈពេលដែលខ្មែរក្រហមបង្ខំនាងឲ្យរៀបការ​ជាមួយ​ទាហាន​ខ្មែរក្រហម។ ៣០​​ឆ្នាំ​​ក្រោយ​ការរស់នៅដោយរក្សាភាពស្ងៀមស្ងាត់មក នាង​ក៏​​សម្រេច​ចិត្ត​ដាក់​ពាក្យបណ្ដឹងទៅសាលាក្ដីខ្មែរក្រហម។ រឿង​អាពាហ៍​ពិពាហ៍​​ក្រហម​បង្ហាញអំពី​ដំណើរជីវិតរបស់​អ្នករស់រានជីវិត​ម្នាក់​ដែលធ្វើ​ការ​តស៊ូ​ប្រឆាំងនឹងមនោគមន៍វិជ្ជាមួយ ប្រឆាំងនឹង​ប្រព័ន្ធមួយដែល​ត្រូវ​បាន​គេ​រៀបចំ​ឡើង​​​ដើម្បី​កម្ទេចមនុស្សដូចជារូបនាងនេះ។

avatar
  • September 17, 2016 · 5:00 pm
  • Bophana Center
  • Cine Saturday