អ្នកកាន់លទ្ធិផ្តាច់ការដ៏អស្ចារ្យ

ដឹកនាំដោយឆាលី ឆាបលីន ១២៥នាទី ១៩៤០ ភាសាអង់គ្លេស

បន្ទាប់​ពី​បាន​បម្រើ​ក្នុង​មហា​សង្គ្រាម ជាង​កាត់​សក់​ជន​ជាតិ​ជ្វីហ្វ​ម្នាក់ (ឆាលី ឆាព្លីន) បាន​ដេក​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​យោធា​រាប់​ឆ្នាំ ដើម្បី​ព្យាបាល​របួស។ គាត់​មិន​បាន​ដឹង​ពី​រឿង​ឡើង​កាន់​អំណាច​របស់​ជន​ផ្ដាច់​ការ​ហ្វាស៊ីស Adenoid Hynkel និង​ពី​រឿង​នយោបាយ​រើស​អើង​ពូជ​សាសន៍​របស់​ជន​ផ្ដាច់​ការ​នេះ​ឡើយ។

ជាង​កាត់​សក់​ម្នាក់​នេះ​មុខ​មាត់​ដូច Hynkel ខ្លាំង​ណាស់។ នៅ​ពេល​គាត់​ត្រឡប់​មក​នៅ​កន្លែង​ដើម​គាត់​ធ្លាប់​រស់​នៅ​វិញ គាត់​ស្រឡាំង​កាំង​នឹង​ភាព​ផ្លាស់់​ប្តូរ​ដ៏​ឃោរ​ឃៅ គាត់​ក៏​បាន​ចូល​រួម​ជាមួយ​ស្រីស្អាត និង​អ្នក​ជិត​ខាង​ឯទៀត ដើម្បី​បះបោរ​។

avatar
  • August 29, 2015 · 2:00 pm
  • Bophana Center
  • Cine Club