អ្នកធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញ – ស្តេចនៅតាមដងផ្លូវ

បើកពិព័រណ៍ ថ្ងៃទី១១ ឧសភា ម៉ោង ៦:៣០នាទីលា្ងច

ពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣១ ឧសភា

ពិព័រណ៍នេះបង្ហាញពីការជ្រើសរើស និង​ចង​ក្រង​រូប​ថត​អ្នក​ធាក់​ស៊ីក្លូ នៅ​ជុំវិញ​ផ្សារ​ធំ​ថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​ថត​ដោយ​ជន​ជាតិ​ជប៉ុន លោក​អេអ៉ីជីរ៉ូ ហាយ៉ាស៊ី អស់​រយៈពេល ៤ឆ្នាំ​​គិត​ចាប់​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ១៩៩៩ ។

រូបថតជិត ២៥សន្លឹកនេះ នឹង​​បង្ហាញ​​អំពី​​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ ដែល​ពួក​គាត់​ប្រើ​ប្រាស់​ស៊ីក្លូ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​សមា្រប់​ប្រជាជន​សាមញ្ញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះ។

លោក​អេអ៉ីជីរ៉ូ ហាយ៉ាស៊ី បាន​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​លោក​ចាប់​ពី​ខែ​មេសា ១៩៩៦ ដល់​ខែ​កក្កដា ១៩៩៨ ហើយ​លោក​ក៏​មាន​សំណាង​បាន​ត្រឡប់​មក​ធ្វើ​ការ​នា​ឆ្នាំ​ក្រោយៗ​មក បាន​ពី​បី​លើក​ទៀត។ លោក​បាន​ចំណាយ​រយៈពេល​ជាង​១០ឆ្នាំ​រស់​នៅ​ទីក្រុង​ភ្នំពេញ។

សូមអញ្ជើញមក​ទស្សនា​ពិព័រណ៍នេះ នៅ​មជ្ឈមណ្ឌល​បុប្ជាណា។
ទស្សនាដោយសេរី

avatar
  • May 11, 2018 · 6:30 pm
  • Bophana Center
  • Exhibitions