អ្នកវង្វេងផ្លូវ
ដឹកនាំដោយ គ្រីស្ទីន ប៊ូតៃយេរ ៥៩នាទី ឆ្នាំ២០១០ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម
បន្ទាប់ពីនៅមានជីវិតរួចផុតពីសង្គ្រាមអស់៣០ឆ្នាំ ពួកគេក៏ត្រូវបានបញ្ជូនមកកម្ពុជាវិញ នៅឆ្នាំ១៩៩២ ជាមួយនឹងជនភៀសខ្លួន ៣៨០ ០០០នាក់ ពីជំរំនៅតាមព្រំដែនថៃ។ អ្នកភូមិចាស់ហៅអ្នកជំរំទាំងនេះថា «ជនវង្វេងផ្លូវ»។ ជនវង្វេងផ្លូវទាំងនេះខំប្រឹងសន្សឹមៗ ដោយអត់ធ្មត់ ដើម្បីរស់ និងចូលចុះក្នុងសង្គមជាថ្មី ដើម្បីតែអនាគតកូនៗពួកគេ។