មហោស្រព​ភាពយន្ត​អ៊ីតាលី​នៅកម្ពុជា​លើកទី ១

ចាប់ពីថ្ងៃទី ៦ វិច្ឆិកា ដល់ថ្ងៃទី ៨ វិច្ឆិកា

សូមរីករាយ​ជាមួយ​ភាពយន្ត​ទាំង ៦ រឿង​នៃមហោស្រព​ភាពយន្ត​អ៊ីតាលី​នៅកម្ពុជា​លើកទី ១! ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ​វិច្ឆិកា​នេះ លោកអ្នក​អាចអញ្ជើញ​មកកាន់​មជ្ឈមណ្ឌល​បុប្ផាណា​ដើម្បី​ទស្សនា​ខ្សែភាពយន្ត​ទាំងនេះ​ដោយឥតគិតថ្លៃ។

ភាពយន្តទាំង ៦ នៃ​មហោស្រព​ឆ្នាំនេះរួមមាន ​៖ "Fiore Gemello" ដោយ Laura Luchetti, "La Paranza Dei Bambini" ដោយ Claudio Giovannesi, "Sole" ដោយ Carlo Sironi, "Bangla" ដោយ Phaim Bhuiyan, "Quaffer" ដោយ Antonio Farisi និង "Dafne" ដោយ Federico Bondi។

- ភាពយន្ត​ទាំងនេះ​មានអក្សរ​អង់គ្លេស​រត់ពីក្រោម (English subtitles)។
- ភាពយន្ត​នីមួយៗ​នឹងបញ្ចាំង​តែមួយលើក​គត់!
- កន្លែង​អង្គុយទស្សនា​មានកំណត់។ អ្នកមកមុន មានឱកាស​ចូលទស្សនា​មុន។
- ម៉ាស និងអាល់កុល​លាងដៃ លោកអ្នក​អាចរកបាន​នៅមជ្ឈមណ្ឌលបុប្ផាណា​ផ្ទាល់។

សម្រាប់​កាលវិភាគ​បញ្ចាំង និងព័ត៌មាន​បន្ថែម សូមចូលទៅ​កាន់​ទំព័រហ្វេសប៊ុក​របស់ពួកយើង (Bophana Center) ឬទំព័រ​ហ្វេសប៊ុក ICBA - Italian-Cambodian Business Association ឬ Cambodia Film Commission។

avatar
  • November 6, 2020 · 5:00 pm
  • Bophana Center
  • Special Screening