ភាពយន្ដស្ដីពីធម្មជាតិកម្ពុជា ព្រះរាជាណាចក្រនៃធម្មជាតិ

ដឹកនាំដោយ ដានីញ៉ែល រ៉ូពើ ហ្សូន ឆ្នាំ ២០១៧ រយៈពេល ៨៣ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

តាមរយៈការធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ធម្មជាតិវិទូក្នុងស្រុក ជា សាំបាន មិនអាចដកចិត្តរួចពីធម្មជាតិដ៏ស្រស់បំព្រងទាំងអស់នោះបានទេ។ សាំបាន បានរុករកឃើញប្រព័ន្ធជីវចម្រុះជាច្រើន និងសត្វព្រៃកម្រ ដោយក្នុងនោះ គេបានជួបអ្នកការពារធម្មជាតិជាច្រើន។

ភាពយន្ដដ៏ល្អឯកនេះនឹងធ្វើឲ្យយើងអាចរកឃើញកម្ពុជាឡើងវិញ នៅក្នុងពន្លឺថ្មីមួយ តាមរយៈរូបភាពដ៏អស្ចារ្យនៃបរិស្ថានធម្មជាតិដ៏សម្បូរបែប បើទោះជាមានធនធានខ្លះជិតផុតពូជហើយក៏ដោយ។

ទស្សនាដោយសេរី

avatar
  • December 15, 2018 · 5:00 pm
  • Bophana Center
  • Cine Saturday