ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង ស៊េរីភាពយន្តទី ១ – Online

នាថ្ងៃសៅរ៍ ទី ៤ ខែមេសា វេលាម៉ោង ៥ ល្ងាច មជ្ឈមណ្ឌលបុប្ផាណានឹងរៀបចំកម្មវិធី “ភាពយន្តថ្ងៃសៅរ៍ Online” ជាលើកដំបូងរបស់ខ្លួន ដោយនឹងបង្ហាញនូវភាពយន្តឯកសារខ្លីចំនួន ១០ ក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើងតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី”។

នេះជាស្នាដៃលើកដំបូងរបស់យុវជនជនជាតិដើមភាគតិចដែលមកពីខេត្តមណ្ឌលគិរី រតនគិរី និងបន្ទាយមានជ័យ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់សិទ្ធិអំណាច ជាពិសេសដល់ស្រ្តីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង និងផ្តល់សំឡេងបញ្ចេញមតិដល់ពួកគាត់ តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី។

សូមរង់ចាំតាមដានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលបុប្ផាណា និងសូមរីករាយទស្សនាដោយសេរីនៅឯគេហដ្ឋានរបស់លោកអ្នក។

avatar
  • April 4, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday