ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង ស៊េរីភាពយន្តទី ២ – Online

ភាពយន្តថ្ងៃសៅរ៍ Online សប្ដាហ៍នេះ យើងនឹងផ្សាយផ្ទាល់នូវភាពយន្តឯកសារខ្លីចំនួន ៨ ក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើងតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា។

ភាពយន្តឯកសារទាំង ៨ នេះនឹងរំលេចពីបញ្ហារបស់ស្ត្រីជនជាតិដើមភាគតិច និងជនដែលងាយរងគ្រោះ នៅតាមសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ។

យើងនឹងមានកិច្ចពិភាក្សាដ៏ពិសេសមួយជាមួយនឹងអ្នកដឹកនាំរឿងជាយុវនារីមួយរូបនៅក្នុងគម្រោងខាងលើនេះផងដែរ។ ប្រិយមិត្តអាចឆ្លងឆ្លើយ និងសួរសំណួរមកកាន់វាគ្មិនរបស់យើងបានក្រោយពីការបញ្ចាំងភាពយន្តចប់។

ការផ្សាយបន្តផ្ទាល់នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ១១ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ៥ ល្ងាច នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា។ លោកអ្នកអាចរីករាយទស្សនាពីគេហដ្ឋានរបស់លោកអ្នកផ្ទាល់។

avatar
  • April 11, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday