Breaking Through Her Challenges

ពិព័រណ៍រូបថតរៀបចំដោយកម្មវិធីអភិបាលកិច្ចទឹកតំបន់មេគង្គរបស់អង្គការអុកស្វាម

ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ៧ កក្កដា
សម្ពោធពិព័រណ៍នៅថ្ងៃទី ២៦ មិថុនា វេលាម៉ោង ២ រសៀល (សម្រាប់អ្នកដែលត្រូវបានអញ្ជើញប៉ុណ្ណោះ)

សូមចូលរួមជាមួយយើងដើម្បីឱ្យអ្នកដឹកនាំជាស្ត្រីកាន់តែត្រូវបានគេមើលឃើញ និងរួមគ្នាអបអរសាទរនូវភាពជោគជ័យរបស់ពួកគេ!

កម្មវិធីអភិបាលកិច្ចទឹកតំបន់មេគង្គរបស់អង្គការអុកស្វាម នឹងរៀបចំការតាំងពិព័រណ៍មួយសម្រាប់ការបោះពុម្ពផ្សាយលើកដំបូងរបស់កម្មវិធីក្រោមចំណងជើងថា “Breaking Through Her Challenges” ដែលបង្ហាញពីប្រវត្តិរូបរបស់អ្នកដឹកនាំជាស្ត្រីស្តីពីអភិបាលកិច្ចទឹកនៅក្នុងបណ្ដាប្រទេសនានាជាប់ទន្លេមេគង្គ។ ពិធីសម្ពោធពិព័រណ៍នេះនឹងត្រូវបានធ្វើឡើងនៅថ្ងៃសុក្រទី ២៦ ខែមិថុនា ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៤:៣០ រសៀល (មិនបើកសម្រាប់សាធារណជនទេ) ហើយក៏មានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់កម្មវិធី (Oxfam Mekong Water Governance Program) ផងដែរ។

កម្មវិធីអភិបាលកិច្ចទឹកតំបន់មេគង្គរបស់អង្គការអុកស្វាម ជួយបង្កើនសំឡេងដល់អ្នកដឹកនាំជាស្ត្រីដែលមានការជំរុញទឹកចិត្ត។ ពិព័រណ៍នេះបើកជាសាធារណៈចាប់ពីថ្ងៃទី ២៧ ខែមិថុនា រហូតដល់ថ្ងៃទី ៧ កក្កដា។ សូមអញ្ជើញមកទស្សនានៅមជ្ឈមណ្ឌលបុប្ផាណាដោយមេត្រី។

សាធារណជន​អាចចូលមកទស្សនា​ពិព័រណ៍​នេះបាន ដោយរក្សាគម្លាត​ពីគ្នាយ៉ាងតិច​ពីរម៉ែត្រ។ សូមអរគុណចំពោះកិច្ចសហការរបស់អស់លោកអ្នកដើម្បីបង្ការពីជំងឺកូវីដ-១៩។

ទស្សនាដោយសេរី

avatar
  • June 27, 2020 · 2:00 pm
  • Bophana Center
  • Exhibitions