ការបញ្ចាំង​ភាពយន្ត​ឯកសារ និង​ការចែក​រំលែក​បទពិសោធ​ស្តីពី​ការធ្វើការងារ​ជាមួយស្ត្រី​ជនជាតិដើម​ភាគតិច – Online

រៀបចំដោយ​មជ្ឈមណ្ឌល​បុប្ផាណា

មជ្ឈមណ្ឌល​បុប្ផាណា​កំពុង​អនុវត្ត​គម្រោង “ការបន្លឺ​សំឡេង​របស់​ស្ត្រីជនជាតិ​ដើមភាគតិច និង​ក្រុម​ដែលត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុប្រព័ន្ធផ្សព្វផ្សាយ​ថ្មី” ដែលគម្រោងនេះ​មានគោលបំណង​បន្លឺសំឡេង​របស់​ស្ត្រីជនជាតិដើម​ភាគតិច និងក្រុម​ដែលត្រូវបាន​គេ​រើសអើង តាមរយៈ​ភាពយន្ត​ឯកសារ​ដែល​ផលិតឡើង​ដោយផ្ទាល់​ពីយុវជន​ដែលមកពី​សហគមន៍​របស់​ពួកគេ។

ដើម្បីឆ្លុះបញ្ចាំង​ពីអ្វី​ដែលគម្រោងនេះ​សម្រេចបាន មជ្ឈមណ្ឌលបុប្ផាណា​នឹងរៀបចំ​កម្មវិធី​បញ្ចាំង​ខ្សែភាពយន្ត​របស់យុវជន ព្រមទាំង​វេទិកា​ចែករំលែក​នូវបទពិសោធ​ស្តីពី​ការធ្វើការងារ​ជាមួយស្ត្រី​ជនជាតិដើម​ភាគតិច។ គោលបំណង​នៃកម្មវិធីនេះ​រួមមាន ៖
- ដើម្បី​ចែករំលែក​គំនិត​ទាក់ទង​នឹងបញ្ហា​ដែលស្ត្រី​ជនជាតិដើមភាគតិច​នៅកម្ពុជា​កំពុងតែ​ប្រឈមមុខ។
- ទទួលយក និង​ប្រមូលគំនិត អនុសាសន៍ ពី​អ្នកចូលរួម ដើម្បី​ស្វែងរកវិធី​ជួយពង្រីកសំឡេង​របស់ស្ត្រី​ជនជាតិដើមភាគតិច នាំឱ្យបញ្ហា​របស់ពួកគេ​កាន់តែ​ត្រូវបាន​ស្ដាប់ឮ​ដោយភាគី និង​អាជ្ញាធរ​ដែលពាក់ព័ន្ធ។

កម្មវិធីនេះ​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ចាប់ពីម៉ោង ២ រសៀលតទៅ នៅ​មជ្ឈមណ្ឌល​បុប្ផាណា។ សាធារណជន​ទូទៅ​អាចចូលរួម​កម្មវិធីនេះបាន​តាមរយៈ​ការផ្សាយបន្តផ្ទាល់​នៅលើទំព័រ Facebook របស់​មជ្ឈមណ្ឌលបុប្ផាណា ឬទំព័រ Facebook របស់គម្រោង (Amplifying Voices of Indigenous Women and Discriminated Groups)។ កម្មវិធីនេះ​នឹងធ្វើឡើង​ជាភាសាខ្មែរ។

គម្រោងនេះ​អនុវត្តដោយ​មជ្ឈមណ្ឌលបុប្ផាណា ទទួលបាន​ការឧបត្ថម្ភពី Voice តាមរយៈ​អង្គការអុកស្វាមកម្ពុជា ស្ថានទូត​អូស្ត្រាលី​ប្រចាំនៅ​កម្ពុជា មូលនិធិ Heinrich Böll មូលនិធិ Ford និង​វិទ្យាស្ថាន Sundance ដោយមានការ​ចូលរួមសហការ​ពី Cambodia Film Commission (CFC)។

avatar
  • October 26, 2020 · 2:00 pm
  • Bophana Center
  • Special Screening