ឌុច គ្រូលត់ដំនៅឋាន​នរក – Online

ដឹកនាំ​ដោយ ប៉ាន់ រិទ្ធី រយៈពេល ១០៤ នាទី ឆ្នាំ ២០១២ ភាសាខ្មែរ និង​មានអក្សរអង់គ្លេស​រត់ពីក្រោម

កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​មេគុក​ទួលស្លែង នារបប​ខ្មែរក្រហម បានទទួល​មរណភាព​នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២០ ក្នុង​ជន្មាយុ ៧៨ ឆ្នាំ។ ដោយស្មារតី​ចងចាំ និងជាការ​សិក្សា​បន្ថែមទៀត​ពីប្រវត្តិសាស្ដ្រ​ខ្មែរក្រហម មជ្ឈមណ្ឌល​បុប្ផាណា​នឹងបញ្ចាំង​ខ្សែភាពយន្ដ​រឿង “ឌុច គ្រូលត់ដំ​នៅឋាននរក” នៅក្នុង​កម្មវិធី “ភាពយន្ត​ថ្ងៃសៅរ៍ Online” សប្ដាហ៍នេះ។

ឌុច បានបញ្ជា​ម៉ាស៊ីនពិឃាដ​ខ្មែរក្រហម​ចាប់ពីឆ្នាំ ១៩៧៥-១៩៧៩ ដែលយ៉ាងតិចណាស់​មានមនុស្ស​ប្រមាណ ១២,២៨០ នាក់​បានស្លាប់ តាមរយៈ​ឯកសារ​នៅសេសសល់។ ប៉ុន្តែមិនដឹង​មាន​ចំនួនប៉ុន្មាន​ដែលបាន​បាត់ខ្លួន “កម្ទេច និង​បំផ្លាញឱ្យ​បាត់សូន្យ” នោះឡើយ។ នៅឆ្នាំ ២០០៩ ពេលដែល​ឌុចចូល​ទទួលការ​កាត់ក្ដី លោក ប៉ាន់ រិទ្ធី បានសួរ និងទទួលបាន​ការឆ្លើយតប​ពីឌុច។

ភាពយន្តនេះ​នឹងបញ្ចាំង​តាម Online នៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពី​ម៉ោង ៥ ល្ងាចតទៅ នៅលើ​ទំព័រ Facebook របស់​មជ្ឈមណ្ឌល​បុប្ផាណា។

avatar
  • September 5, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday