ដំណេកមាស
ផលិតដោយ វីគគី ហ្វីម ឆ្នាំ ២០១១ រយៈពេល ៩៦ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តខ្មែរចាប់កំណើតក្នុងឆ្នាំ ១៩៦០ និងបានបញ្ចប់ទៅវិញក្នុងឆ្នាំ ១៩៧៥ នៅពេលខ្មែរក្រហមកាន់អំណាច។ រយៈពេល ១៥ ឆ្នាំនេះ ខ្មែរផលិតបានប្រមាណជាជិត ៤០០ រឿង។ បច្ចុប្បន្ន ភាពយន្តទាំងនោះបានបាត់បង់អស់ នៅសល់ប្រមាណជា ៣០ រឿង តារាភាពយន្តត្រូវបានសម្លាប់ក្នុងសម័យខ្មែរក្រហម ចំណែកឯរោងភាពយន្ត បានក្លាយទៅជាភោជនីយដ្ឋាន ឬខារ៉ាអូខេ។ ភាពយន្តឯកសារនេះ បានស្រង់សម្ដីអ្នកដែលនៅរស់រានមានជីវិត និងចង់រំឭកពីវិស័យភាពយន្តនាសម័យនោះ ឲ្យគេស្គាល់ឡើងវិញ។
ទស្សនាដោយសេរី