ទស្សនា​ភាពយន្ដ​របស់លោក ហង្ស សុខារ៉ូ និង​កិច្ចសន្ទនា – Online

ដឹកនាំដោយ ហង្ស សុខារ៉ូ

នៅឆ្នាំ ២០១១ សុខារ៉ូ​ទទួលបាន​អាហារូបករណ៍​សិក្សានៅឯ​ដេប៉ាតឺម៉ង់​ប្រព័ន្ធផ្សព្វផ្សាយ និង​សារគមនាគមន៍​នៅទីក្រុងភ្នំពេញ។ គាត់បានចាប់​យកអាជីព​ជាអ្នកសារព័ត៌មាន ហើយចង់បន្ត​ក្តីសុបិនរបស់គាត់​ចង់ក្លាយជា​អ្នកនិពន្ធ។

មុខជំនាញ​របស់គាត់​តម្រូវឱ្យគាត់​សិក្សាអំពី​ការរៀបរាប់​ដំណើរសាច់រឿង និង​ភាពយន្ត។ គាត់ត្រូវបាន​ណែនាំពី​មូលដ្ឋានគ្រឹះ​នៃការងារ​ផលិតកម្ម​បច្ចេកទេស​ភាពយន្ត ការកាត់ត ភាពយន្ដ វីដេអូ រូបថត ការរចនា និងការ​បញ្ចាំងភាពយន្ត​ជាដើម។

កិច្ចសន្ទនា Online មួយ​ជាមួយនឹង​សុខារ៉ូនឹងធ្វើឡើង​ក្រោយពី​ភាពយន្តខ្នាតខ្លី​របស់គាត់​ទាំងពីរ​បានបញ្ចាំងចប់។ ទស្សនិកជន​ក៏អាច Comment ជាសំណួរ​ទៅកាន់គាត់​ក្នុងពេល​កំពុង​ផ្សាយផ្ទាល់​បានផងដែរ។

avatar
  • September 12, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday