ខាងក្នុងពួកខ្មែរក្រហម – Online

ដឹកនាំដោយ David A. Feigold និង Shari Robertson ឆ្នាំ១៩៩០ រយៈពេល៤៥នាទី ភាសាអង់គ្លេស

“ខាងក្នុង​ពួក​ខ្មែរក្រហម” ធ្វើការ​ស្វែងយល់​ស៊ីជម្រៅ​ទៅលើ​ប្រវត្តិសាស្ត្រ ការឈ្លានពាន​គ្រប់គ្រង និង​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួក​ខ្មែរក្រហម។ ខ្សែភាពយន្ត​ឯកសារ​បង្ហាញ​បទសម្ភាស​ជាមួយ​ទាហាន ទាំង​ទាហាន​ខ្មែរក្រហម​សម័យថ្មី និង​ទាហាន​ដែលធ្វើការ​ប្រយុទ្ធនឹង​ពួក​ខ្មែរក្រហម​ទាំងនេះ។ ភាពយន្តនេះ​ក៏​ស្វែងយល់​ផងដែរ​ពី​ផលប៉ះពាល់​នៃ​ការដក​កងកម្លាំង​វៀតណាម​ចេញពី​ប្រទេស។

ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា (Bophana Center)។

avatar
  • February 27, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday