គម្រោង​របាំ​បុរាណ​ខ្មែរ ៖ បទសម្ភាស​ជាមួយ​លោកគ្រូ ព្រឿង ឈៀង – Online

ផលិតដោយ​គម្រោង​របាំ​បុរាណ​ខ្មែរ (Khmer Dance Project) ឆ្នាំ​២០១២ រយៈពេល​១៥៤​នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

លោក ព្រឿង ឈៀង ជា​នាដក​ជើងចាស់​មួយរូប។ ជាភ័ព្វសំណាង ជាមួយនឹង​ភាពឆ្លាតវៃ និង​ទេពកោសល្យ លោកបាន​ទទួល​ក្ដីមេត្តា​ពី​ព្រះមហាក្សត្រិ​យានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន​សេរីវឌ្ឍនា ឱ្យ​ចូលរៀន​រាំរបាំស្វា​នៅ​ព្រះបរមរាជវាំង។ ក្នុង​បទសម្ភាស​ទីពីរ លោកបាន​រៀបរាប់​ពី​សកម្មភាព​ដែលលោក​ប្រឡូក​ក្នុង​សិល្បៈ និង​ការចូលរួម​យ៉ាង​ក្លៀវក្លា​ក្នុងការ​ចាប់ផ្ដើម​កសាង​ជីវិត​វប្បធម៌​សិល្បៈ​ខ្មែរ ជាពិសេស​ផ្នែករបាំ​ឱ្យរស់រាន​ឡើងវិញ បន្ទាប់ពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។

avatar
  • December 26, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday