ប្រជាជនខ្មែរក្នុងអន្តរកាលដ៏លំបាក

ថតរូបដោយលោក សេនី មង្គល រៀបចំដោយសមាគមរូបថតភ្នំពេញ

ចាប់ពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា

សិល្បករថតរូប លោក សេនី មង្គល បានចាប់អារម្មណ៍ និងផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាជនដែលរស់នៅក្នុងសម័យខ្មែរក្រហម ដោយបានថតរូបជាច្រើនស្តីពីជំរំខ្មែរក្រហម និងជំរំជនភៀសខ្លួនរបស់ជនជាតិខ្មែរក្នុងប្រទេសថៃ នារង្វង់ឆ្នាំ ១៩៨០។ សិល្បករថតរូបដែលបានស្លាប់ក្នុងអាយុ ៣៣ ឆ្នាំ នាឆ្នាំ ១៩៨៦ បានថតរូបទាំងនោះដោយខ្លួនឯងក្នុងក្តីអាណិតអាសូរ និងការលះបង់។ រូបថតទាំងនោះបានផ្លាស់ប្តូរក្នុងអំឡុងពេលដែលលក្ខខណ្ឌអភិរក្សរូបថតមិនល្អ ក៏ប៉ុន្តែ វាក៏បានបង្ហាញពីសោភណភាពចំពោះរូបភាពជាប្រវត្តិសាស្ត្រនេះជាលើកដំបូងផងដែរ។

ទស្សនាដោយសេរី

avatar
  • October 24, 2019 · 8:00 am
  • Bophana Center
  • Exhibitions