ល្ខោនខោល ឈុត “កុម្ភការ” – Online

ផលិតដោយ​នាយកដ្ឋាន​សិល្បៈភាពយន្ដ និង​ផ្សព្វផ្សាយ​វប្បធម៌ ទសវត្សរ៍​ឆ្នាំ១៩៩០ រយៈពេល​៧៥​នាទី ភាសា​ខ្មែរ

ក្រុងរាពណ៌​ទសមុខ​បាន​ចាប់ខ្លួន​នាងសីតា​បង្ខំ​ធ្វើជា​មហេសី តែ​នាងសីតា​មិនយល់ព្រម ធ្វើឱ្យ​ក្រុងរាពណ៌​ទសមុខ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ក៏ចេញ​ព្រះរាជបញ្ជា​កុម្ភការ​ឱ្យទៅ​ដេក​ទប់​ទឹកសមុទ្រ​កុំឱ្យ​ហូរមក ដើម្បី​ឱ្យ​កងទ័ព​ព្រះរាម​អត់ទឹក​ផឹក គ្មានទឹក​ប្រើប្រាស់។ ពិភេក​បានទូល​ព្រះរាម​ឱ្យបញ្ជា​អង្គទ និង​ហនុមាន ទៅ​បំផ្លាញ​ពិធី​ទប់ទឹក​របស់​កុម្ភការ​នោះ ។

ថ្ងៃសៅរ៍ ទី​២០ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​​៥ល្ងាច នៅលើ​​ទំព័រ Facebook របស់​​មជ្ឈមណ្ឌល​​បុប្ផាណា (Bophana Center)។

avatar
  • March 20, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday