ជីវិតទាំងបីនៅបឹងកក់

ពិព័រណ៌រូបថតដោយ Julie Bardeche, Vincent De Wilde d' Estmael, Elinor Fry និង De Sheng Lim

ពីថ្ងៃទី ១៩ មិថុនា ដល់ថ្ងៃទី ៩ កក្កដា

សំណុំ​រូបថត ដែល​​ផ្តោត​សំខាន់​ទៅ​លើ​ទិដ្ឋ​ភាព​បី​យ៉ាង​នៃ​បឹង​មួយ នៅ​ភាគ​ខាង​ជើង​នៃ​រាជ​ធានី​ភ្នំពេញ។​​ បឹង​នេះ​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​វិចិត្រ​រូប​នៃ ការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​អភិវឌ្ឍ​ទី​ក្រុង និង​ផល​ប៉ះ​ពាល់​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ទៅ​លើ​សហ​គមន៍​ និង​សក្តា​នុ​ពល​របស់​វា​។

ដោយ​គ្មាន​បំណង​ទាញ​យក​ផល​ប្រយោជន៍​អ្វី​ឡើយ ពិព័ណ៌​នេះ​នឹង​នាំ​ខ្សែ​ចក្ខុ​របស់​សាធារណ​ជន ឲ្យ​ឃើញ​ពី​ជីវិត​រស់​នៅ​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​បឹង​កក់ នៅ​មុន​និង​ក្រោយ​ពេល​នៃ​ការ​ចាក់​ដី​បំពេញ​បឹង​នេះ​ : ចាប់​ពី​ជីវិត​នៅ​តាម​បណ្តោយ​ផ្លូវ​រទេះ​ភ្លើង​នៅ​ខាង​លិច​បឹង រហូត​ដល់​រូប​សិល្បៈ​តាម​ទីក្រុង ក្នុង​ចេតនា​ធ្វើ​ឲ្យ​សង្កាត់​នេះ​កើត​ចេញ​ឡើង​វិញ​ពី​ផេះ​ផង់​របស់​វា ដោយ​ឆ្លង​តាម​រយៈ​ក្មេង​ៗ​ដែល​បាន​សម្រប​ខ្លួន​ទៅ​តាម​បរិស្ថាន​ថ្មី​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​បឹង​មួយ​នេះ ដែល​ពួក​គេ​កំពុង​តែលេង​នៅ​លើ​ផ្នូក​ខ្សាច់​ដោយ​កោត​សសើរ​បង​ៗ​របស់​ផង​ខ្លួន​ដែល​កំពុង​តែ​ប្រើ​ប្រាស់​កន្លែង​នោះ​ដើម្បី​ហ្វឹក​ហាត់​ការ​បង្ហោះ​ម៉ូតូ​។​

អ្នក​ថត​រូប​ស្ម័គ្រ​ចិត្ត​បួន​រូប ដែល​ធ្លាប់​រស់​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​​តែ​រស់​នៅ​ទី​នេះ​នៅ​ឡើយ​ សូម​ផ្តល់​ជូន​អស់​លោក​អ្នក​នូវ​ការ​ណាត់​ជួប​គ្នា​មួយ​នៅ​ក្នុង​បរិយាកាស​នៃ​ការ​ផ្លាស់​ប្តូរ​នេះ និង​សូម​អញ្ជើញ​អស់​លោក​អ្នក​ឲ្យ​ទៅ​ឃើញ​ម្តង​ទៀត​នូវ​សង្កាត់​មួយ​ដែល​កំពុង​តែ​បាត់បង់ និង​កើត​ឡើង​វិញ​ក្នុង​ពេល​តែ​មួយ​។

សម្ភោធពិព័រណ៌ នៅថ្ងៃទី ៣ ខែមិថុនា

វេលាម៉ោង ៦:៣០ នាទីល្ងាច
ចូលរួមដោយសេរី!

avatar
  • June 19, 2015 · 6:30 pm
  • Bophana Center
  • Exhibitions