វិភាគភាពយន្តខ្នាតខ្លីជាមួយលោក ច័ន្ទរិទ្ធិ

ដោយលោក ចាប សោមច័ន្ទរិទ្ធិ សមិទ្ធករភាពយន្តវ័យក្មេង, ធ្វើឡើងជាភាសាខ្មែរ

លោក ចាប សោមច័ន្ទរិទ្ធិ បានចូលរួមជាមួយ BBC Media Action ក្នុងឆ្នាំ ២០១៣ ក្នុងនាមជាអ្នកនិពន្ធម្នាក់ក្នុងខ្សែភាពយន្តរឿង “វិថីដែលត្រូវដើរ” ដែលត្រូវបានបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ ២០១៤។ គាត់បានឈ្នះពានរង្វាន់ទេពកោសល្យថ្មីក្នុងនាមជាអ្នកដឹកនាំឆ្នើមក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ ២០១៥។ ខ្សែភាពយន្តខ្លីឯករាជ្យដែលគាត់បានចំណាយទុនផលិតដោយខ្លួនឯងគឺរឿង “ក្រួសមួយក្ដាប់” (២០១៥) ត្រូវបានបញ្ចាំងជាលើកដំបូងក្នុងកម្មវិធី Tropfest SEA ឆ្នាំ ២០១៥។ គាត់ថែមទាំងទទួលបានជ័យលាភីលេខមួយក្នុងមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ ២០១៥ ទៀតផង។ ខ្សែភាពយន្តនេះក៏ត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជាឆ្ពោះទៅកាន់មហោស្រពភាពយន្តអន្តរជាតិជាច្រើនផងដែរ។

សម្រាប់កម្មវិធីស៊ីណេក្លឹប លោក ច័ន្ទរិទ្ធិ នឹងបង្ហាញជូននូវខ្សែភាពយន្តខ្នាតខ្លីកម្ពុជាមួយចំនួនដែលគាត់គិតថាវាជាស្នាដៃល្អ ទាំងការសរសេរ ការរៀបចំ និងដឹកនាំ។ យើងនឹងពិភាក្សាបន្ថែមទៀតអំពីធាតុសំខាន់ៗដែលធ្វើឲ្យខ្សែភាពយន្តនោះមានគុណភាព។

ចូលរួមដោយសេរី

avatar
  • February 21, 2020 · 6:30 pm
  • Bophana Center
  • Cine Club