ជួបជាមួយ Stephen Row ៖ អ្នកវិភាគ និងសមិទ្ធិករភាពយន្តវ័យក្មេង

លោក វណ្ណ ស៊ីដារ៉ូ ឬ Stephen Row ជាអ្នកស្នេហាភាពយន្តដ៏មុតមាំម្នាក់។ មានរឿងបីយ៉ាងដែលគាត់ចង់ធ្វើបំផុតគឺ «ផលិតភាពយន្ត, ផលិតភាពយន្ត និងផលិតភាពយន្ត»។ លើសពីនេះ គាត់ក៏ជាអ្នកវិភាគភាពយន្តដ៏ល្បីល្បាញម្នាក់នៅក្នុងបណ្ដាញសង្គម និងបានបង្កើតក្រុមអ្នកវិភាគភាពយន្តមួយដែលមានឈ្មោះថា «ពោតផ្ទុះ» ដែលមានសមាជិក និងអ្នកគាំទ្រជាច្រើន។

សម្រាប់កម្មវិធីស៊ីណេក្លឹបក្នុងខែនេះ យើងពិតជារីករាយណាស់ដែល Stephen Row នឹងចូលរួមជាវាគ្មិនកិត្តិយស ហើយគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយអ្នកគាំទ្រ និងអ្នកស្នេហាភាពយន្តទាំងឡាយ។ គាត់ក៏នឹងបង្ហាញភាពយន្តខ្នាតខ្លីចំនួន ៥ រឿង ដែលជាភាពយន្តដ៏លេចធ្លោបំផុតរបស់គាត់ ៖ រឿង «សញ្ញា», «បេះដូងសិលា», «មួក», «ម្ចាស់សូរតន្ត្រី» និងរឿង «កុំស្រែក»។

ទស្សនាដោយសេរី

avatar
  • May 24, 2019 · 6:30 pm
  • Bophana Center
  • Cine Club