ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គ ៖ រាត្រីភាពយន្តឯកសារ និងកិច្ចសន្ទនាខ្លី

រៀបចំដោយ អង្គការនារីដើម្បីសន្តិភាព, ធ្វើឡើងជាភាសាខ្មែរ ខ្មែរសុរិន្ទ និងខ្មែរក្រោម

តើអ្វីដែលធ្វើឲ្យយើងមានលក្ខណ:ពិសេស? តើអ្វីដែលផ្សារភ្ជាប់យើងក្នុងតំបន់ទន្លេមេគង្គ? ចូលរួមទាំងអស់គ្នាក្នុងការបញ្ចាំងភាពយន្ត និងកិច្ចសន្ទនា ​ដែលប្រមូលផ្តុំ​ទៅដោយជនជាតិខ្មែរកម្ពុជាក្រោមពីប្រទេសវៀតណាម​ ខ្មែរសុរិន្ទ​ និង​ខ្មែរចំណាកស្រុកពីប្រទេសថៃ ជនជាតិវៀតណាម និងចិនដែលរស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍។ យើងនិយាយភាសាដូចគ្នា យើងមានទំនាក់ទំនងឆ្លងប្រទេស ប៉ុន្តែបើនិយាយពីទីតាំងភូមិសាស្ត្រ​ យើងម្នាក់ៗសុទ្ធតែជាជនជាតិភាគតិចដូចគ្នា។

តោះ​! មកចូលរួមជាមួយក្រុមរបស់យើងនៅទូទាំងតំបន់ ដែលបានបង្កើតភាពយន្តឯកសារខ្លី​ៗ​ដែលបង្ហាញពីរឿងរ៉ាវជីវិតពិតប្រាកដរបស់សហគមន៍​ និងមកជួបជុំគ្នាពិភាក្សាអំពីបទពិសោធន៍ទាំងនោះ។

ការចាក់បញ្ចាំង និងកិច្ចពិភាក្សានេះនឹងធ្វើឡើងជាភាសាខ្មែរ ភាសាខ្មែរសុរិន្ទ និងភាសាខ្មែរក្រោម។

ចូលរួមដោយសេរី

avatar
  • June 28, 2019 · 5:00 pm
  • Bophana Center
  • Special Screening