អ្នកស្រី សៅ សុភ័ក្ត្រ និងភាពយន្តឯកសាររបស់អ្នកស្រី – Online

ដឹកនាំ​ដោយ សៅ សុភ័ក្រ្ដ ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

១. អ្នក​ដែល​មាន​ជីវិត​ចុងក្រោយ
ដឹកនាំ​ដោយ សៅ សុភ័ក្រ្ដ ឆ្នាំ​២០១១ រយៈពេល​១២នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
លោក ជុំ ម៉ី ជាអ្នក​រស់រាន​មានជីវិត​ពីមន្ទីរ​ស-២១ និយាយពី​បទពិសោធ​ដ៏ឈឺចាប់​របស់គាត់​នៅពេលគាត់​ជា​អ្នកទោស​នៅស-២១​ក្នុងរបប​ខ្មែរក្រហម។

២. ការតស៊ូ​ដោយ​ស្ងៀមស្ងាត់
ដឹកនាំ​ដោយ សៅ សុភ័ក្រ្ដ ឆ្នាំ​២០១២ រយៈពេល​១២នាទី ភាសា​ខ្មែរ មានអក្សរ​អង់គ្លេស​រត់ពីក្រោម
ដូនជី នន់ ខីលី អាយុ៦១ឆ្នាំ ដែល​ស្នាក់នៅ​វត្តស្ទឹងមានជ័យ មានដើមកំណើត​មកពី​កម្ពុជាក្រោម ហើយបាន​មករស់នៅ​ប្រទេសកម្ពុជា​នៅឆ្នាំ​១៩៨១ ជាមួយនឹង​ការរើសអើង​ពីសំណាក់​ប្រជាជន​ខ្មែរ។ ដូនជី​បានសម្រេច​ជ្រើសរើស​វិធី​សមាធិ​ដើម្បី​រំសាយ​ការឈឺចាប់។

៣. ការត្រៀមខ្លួន​ជាស្រេច​សម្រាប់ភាព​ប្រសើរឡើង​នៃអនាគត​កុមារ​កម្ពុជា
ដឹកនាំ​ដោយ សៅ សុភ័ក្រ្ដ ឆ្នាំ២០១៣ រយៈពេល​៩នាទី ភាសា​ខ្មែរ មាន​អក្សរអង់គ្លេស​រត់ពីក្រោម
ភាពយន្តនេះ​តាមដាន​ពីសកម្មភាព​របស់ Malteser International ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ធ្វើការលើ​ការងារ​លើការអបរ់ ផ្នែក​អនាម័យ និង​សុខភាព សម្រាប់​កុមារ​នៅក្នុង​សាលារៀន​ដាច់ស្រយាល​មួយនៅ​ខេត្ត​ឧត្តរមានជ័យ។

avatar
  • January 23, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday