រសជាតិថ្មីៗ​ក្នុងភាពយន្ត​ខ្នាតខ្លី​កម្ពុជា – Online

១. ១៣ កក្កដា ម៉ាស៊ីន​ពេលវេលា
ដឹកនាំដោយ លឹម ហេង ឆ្នាំ ២០១៣ រយៈពេល ១៥ នាទី ភាសាខ្មែរ មាន​អក្សរអង់គ្លេស​រត់ពីក្រោម
ម៉ានី​បានថត​ជាប់រូប​ចោរឆក់​កាបូប​មិត្តភក្តិ​របស់ខ្លួន​ដោយចៃដន្យ។ ដោយស្ដាយក្រោយ​មិនបានជួយ​មិត្តភក្ដិរបស់គាត់ ម៉ានី​បានចូលទៅកាន់​អតីតកាលវិញ​ដើម្បីជួយ​ចាប់ចោរនោះ​តាមរយៈ​ម៉ាស៊ីនពេលវេលា។

២. លុយ
ដឹកនាំដោយ លឹម ហេង រយៈពេល ៩ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ទីក្រុងភ្នំពេញ​បានឈានដល់​ទីបញ្ចប់ ហើយដែល​ប្រទេសទាំងមូល​ចាំបាច់​ត្រូវសម្រេចចិត្ត​ដើរលើផ្លូវថ្មី។ ស្ថានភាព​មិនស្ថិតស្ថេរ​នេះ​បណ្តាលឱ្យមាន​ភាគរយច្រើន​ដល់សង្គម និង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់ជីវិត​បុគ្គល។ មនុស្ស​មិនប្រាកដប្រជា​ដេញគ្នា​តាមផ្លូវ​ចេញពី​ភាពវឹកវរនេះ។ ចោរដែល​ខូចចិត្ត តស៊ូ​ឆ្លងកាត់ជីវិត​របស់គេ​ដែលត្រូវផ្លាស់ប្តូរ។

៣. ភាពងងឹត
ដឹកនាំដោយ លឹម ហេង រយៈពេល ២ នាទី មាន​អក្សរអង់គ្លេស​រត់ពីក្រោម
ការពិសោធ​ខ្លីមួយ​អំពីភាពងងឹត​ចែករំលែក​សារវិជ្ជមាន​ដល់មនុស្ស​ដែលបែកបាក់។

៤. មេទំពាំង
ដឹកនាំដោយ ជិន ជីហេង ឆ្នាំ ២០១៦ រយៈពេល ៩ នាទី ភាសា​ខ្មែរ មាន​អក្សរអង់គ្លេស​រត់ពីក្រោម
ជាខ្សែភាពយន្ដ​បែបវាយប្រហារ​គ្មានត្រាប្រណី។ ស្រីស្អាត​វ័យជំទង់​ម្នាក់​បានប្រថុយប្រថាន​ជីវិតរបស់នាង​ដោយប្រើក្បាច់គុន​ដែលនាងចេះ​ដើម្បីផ្ដល់សិទ្ធិ​ដល់ស្រ្ដី និង​លុបបំបាត់​ការជួញដូរ​មនុស្ស។

លោក លឹម ហេង សមិទ្ធករ​ភាពយន្ត​វ័យក្មេង និង​ជាអ្នកដឹកនាំ​ភាពយន្ត​ខ្នាតខ្លីចំនួន ៣/៤ ខាងលើ នឹងចូលរួម​ក្នុងកិច្ចពិភាក្សា​ខ្លីមួយ​ជាមួយពួកយើង ហើយលោកនឹង​បង្ហាញនូវ​បច្ចេកទេស​ផលិតភាពយន្ត​មួយចំនួន​របស់លោក​ផងដែរ។

សូមរង់ចាំ​តាមដាន​ទស្សនា​កម្មវិធីនេះ​នៅថ្ងៃសៅរ៍ ទី ១៧ ខែតុលា ឆ្នាំ ២០២០ ចាប់ពី​ម៉ោង ៥ ល្ងាចតទៅ តាមរយៈ​ការផ្សាយផ្ទាល់​នៅលើទំព័រ Facebook របស់​មជ្ឈមណ្ឌលបុប្ផាណា។

avatar
  • October 17, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday