Nostalgia de la Luz

ដឹកនាំដោយប៉ាទ្រីស្យូ ហ្គូម៉ាន ៩០នាទី ២០១០ ភាសាអេស្ប៉ាញ និងមានអក្សរបារាំងរត់ពីក្រោម

នៅលើវាលខ្សាច់អាតាកាម៉ា ប្រទេស​ឈីលី អ្នក​តារា​សាស្ត្រ​ធ្វើ​កំណាយ​រក​ប្រភព​នៃ​ការ​កកើត​របស់​ចក្រវាល។ នៅ​ក្បែរ​នោះ ស្ត្រី​ជា​ច្រើន​ជីក​កាយ​ខ្សាច់​រក​សាកសព​អ្នក ដែល​ពួក​គេ​ស្រឡាញ់ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ពីណូសេ (របប​យោធា​ផ្ដាច់​ការ​ពី​ថ្ងៃ​១១ កញ្ញា ១៩៧៣ ដល់​ខែ​មីនា ១៩៩០)។ ភាពយន្ត​នេះ​ គឺជា​ការ​ពិចារណា​បែប​រូបភាព និង​ទស្សនៈ​វិជ្ជា​ទៅ​លើ​ទី​កន្លែង ពេល​វេលា ការ​ចង​ចាំ អ្វី​ដែល​មើល​ឃើញ និង​អ្វី​ដែល​មើល​មិន​ឃើញ។

ទស្សនាដោយសេរី!

avatar
  • February 11, 2017 · 2:00 pm
  • Bophana Center
  • Cine Club