ពិព័រណ៍ និងព្រឹត្តិការណ៍ ខួបគម្រប់លេខទី ១០០ នៃទស្សនាវដ្ដីញញឹម

ព្រឹត្តិការណ៍ នៅថ្ងៃទី ៦ ខែមេសា

ពិព័រណ៍ ចាប់ពីថ្ងៃទី ៦ ខែមេសា ដល់ថ្ងៃទី ១២ ខែមេសា
ព្រឹត្តិការណ៍ នៅថ្ងៃទី ៦ ខែមេសា

ញញឹម ជាទស្សនាវដ្តីដែលនិយាយរៀបរាប់អំពីរបៀបរស់នៅដ៏ចំណាស់ជាងគេនៅកម្ពុជា ដែលបានបោះពុម្ពផ្សាយតាំងពីឆ្នាំ ២០០៣ ជាភាសាជប៉ុន និងអង់គ្លេស។ ទស្សនាវដ្តីនេះបានបង្ហាញពីទិដ្ឋភាពជាច្រើនរបស់ប្រទេសកម្ពុជាអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ សម្រាប់លេខទី ១០០ ដែលគួរឲ្យចងចាំបំផុត នឹងត្រូវបានបោះពុម្ពផ្សាយនៅក្នុងខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះហើយ! ដើម្បីជាការថ្លែងអំណរគុណចំពោះអស់លោកអ្នកដែលគាំទ្រ ញញឹម យើងមានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍ និងការតាំងពិព័រណ៍មួយនៅឯមជ្ឈមណ្ឌលបុប្ផាណា។ សូមអញ្ជើញចូលរួមទស្សនា!

សម្រាប់ពេលវេលានៃព្រឹត្តិការណ៍ សូមតាមដាននៅលើគេហទំព័រ និង Facebook របស់ញញឹម ៖ NyoNyum ។

ចូលរួមដោយសេរី

avatar
  • April 6, 2019 · 8:00 am
  • Bophana Center
  • Exhibitions