ពិព័រណ៍រូបថត «រស់រាន»

ដោយលោក គឹម ហាក់ សិល្បករថតរូប

ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩
សម្ពោធពិព័រណ៍នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច

សិល្បករថតរូប គឹម ហាក់ បានធ្វើការផ្សងព្រេងរុករកមួយដោយចេញដំណើរពីស្រុកកំណើតរបស់គាត់នៅឯខេត្តបាត់ដំបង ឆ្ពោះទៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ហើយក៏បានទៅដល់ប្រទេសអូស្ត្រាលី ព្រមទាំងប្រទេសនូវែលហ្សេឡង់ ទៀតផង។ នៅក្នុងកន្លែងនីមួយៗ គាត់បានរកឃើញប្រជាជនកម្ពុជាដែលបានរស់រានពីរបបខ្មែរក្រហម ជាមួយនឹងរឿងរ៉ាវផ្ទាល់ខ្លួនផ្សេងៗគ្នាអំពីការឈឺចាប់ និងភាពរឹងមាំ។

ដោយមានការគាំទ្រពីមូលនិធិ Rei Foundation ក្នុងឆ្នាំ ២០១៨ គឹម ហាក់ បានចំណាយពេលជាមួយនឹងប្រជាជនកម្ពុជាចំនួន ១២ គ្រួសារដែលរស់នៅឯប្រទេសនូវែលហ្សេឡង់ ដោយធ្វើការចងក្រងនូវឯកសារផ្ទាល់ខ្លួនរបស់ពួកគាត់។ ក្នុងឯកសារទាំងនោះ ពួកគាត់បានរៀបរាប់អំពីការរស់រានមានជីវិតពីរបបខ្មែរក្រហម អំពីជំរំជនភៀសខ្លួន ហើយបន្ទាប់មកគឺការតាំងទីលំនៅដ៏សែនឆ្ងាយពីស្រុកកំណើតរបស់ពួកគាត់។

ឯកសារទាំងអស់នេះធ្លាប់ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ជាលើកដំបូងនៅឯវិចិត្រសាល Objectspace នៅឯទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ កាលពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៩ ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ។

ទស្សនាដោយសេរី

avatar
  • August 1, 2019 · 6:30 pm
  • Bophana Center
  • Exhibitions