ទ្រាំ

ពិព័រណ៍រូបថតរៀបចំដោយ NGO-CEDAW

ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ៩ ខែធ្នូ
សម្ពោធពិព័រណ៍នៅថ្ងៃទី ២៨ ខែវិច្ឆិកា វេលាម៉ោង ៥ កន្លះល្ងាច

NGO-CEDAW គឺជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមចំនួន ៤០ ដែលធ្វើការទៅលើការត្រួតពិនិត្យ និងជំរុញការអនុវត្តនូវអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីអំពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) នៅក្នុងប្រទេសកម្ពុជា។

Dignity Cambodia គឺជាគម្រោងរបស់ NGO-CEDAW ដែលប្រើសិល្បៈជាផ្នែកមួយនៃកិច្ចប្រឹងប្រែងតស៊ូមតិរបស់ខ្លួន ដើម្បីជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ និងដើម្បីលើកកម្ពស់សមភាពយេនឌ័រជាទូទៅ។

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ១០ ខែធ្នូ គឺជាយុទ្ធនាការ ១៦ ថ្ងៃ ធ្វើឡើងជាលក្ខណៈអន្តរជាតិ ប្រឆាំងនឹងអំពើហឹង្សាប្រឆាំងនឹងភេទ ហើយនៅឆ្នាំនេះ NGO-CEDAW នឹងរៀបចំពិព័រណ៍ក្រោមចំណងជើងថា “ទ្រាំ” ក្រោមកម្មវិធី “សេចក្ដីថ្លៃថ្នូរ” ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ៩ ខែធ្នូ ដែលនឹងបង្ហាញពីស្នាដៃថ្មីរបស់សិល្បករខ្មែរ ថា លីនដា, ឃួន វិសិដ្ឋ និង តូ ម៉ាលីនដា។ សិល្បករ វ័យក្មេងទាំងនេះ បានសហការគ្នាបង្កើតពិព័រណ៍រូបថត ដែលជំរុញឲ្យអ្នកទស្សនាយល់ពីមូលហេតុដែលស្ត្រីម្នាក់ស៊ូទ្រាំនឹងអំពើហិង្សាដែលបង្កឡើងដោយស្វាមី ឬក៏ដៃគូរបស់គាត់។

ពិព័រណ៍នេះ នឹងបើកសម្ពោធចាប់ពីម៉ោង ៥ កន្លះដល់ម៉ោង ៨ យប់ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។ នៅក្នុងពិធីសម្ពោធនេះ ក៏នឹងមានការបញ្ចាំងខ្សែភាពយន្ត ព្រមទាំងកិច្ចពិភាក្សាក្រោមប្រធានបទ “បញ្ហាប្រឈម និងការផ្លាស់ប្តូរសម្រាប់ស្ត្រី និងគ្រួសារ”។

ពិព័រណ៍នេះ ត្រូវបានគាំទ្រដោយសហភាពអឺរ៉ុប និង DCA តាមរយៈគម្រោងសំឡេងដើម្បីសមភាពយេនឌ័រ និងមូលនិធិ Heinrich Boll។

ចូលរួមទស្សនាដោយសេរី

avatar
  • November 26, 2019 · 8:00 am
  • Bophana Center
  • Exhibitions