ពិព័រណ៍រូបថត “អេតចាយ”

ថតរូបដោយលោក Miguel Jerónimo ក្រោមកិច្ចសហការជាមួយមូលនិធិ Heinrich Boll Cambodia

ចាប់ពីថ្ងៃទី ៨ ខែមករា ដល់ថ្ងៃទី ១១ ខែកុម្ភៈ
សម្ពោធពិព័រណ៍នៅថ្ងៃទី ៨ ខែមករា វេលាម៉ោង ៦ ល្ងាច

ការតាំងពិព័រណ៍នេះប្រាប់ពីរឿងរ៉ាវទាក់ទងនឹងសំរាមនៅប្រទេសកម្ពុជា ចាប់ពីពេលដែលវាត្រូវបានប្រមូលដោយអ្នករើសសំរាមតាមដងផ្លូវ រហូតដល់ពេលដែលវាត្រូវត្រៀមនាំចេញទៅដើម្បីកែច្នៃ។ ការតាំងពិព័រណ៍ឈុតនេះមិនត្រឹមតែមានគោលបំណងនាំអ្នកមើលមកចាប់អារម្មណ៍លើផ្នែកខាងក្នុងនៃឧស្សាហកម្មកែច្នៃក្រៅផ្លូវការនៅក្នុងប្រទេសតែមួយនេះតែមួយមុខទេ ប៉ុន្តែវាជាវិធីមួយដែលអាចឲ្យអ្នកមើលឃើញអ្នករើសសំរាមក្រៅផ្លូវការរាប់មិនអស់ដែលដើររើសសម្បកកំប៉ុងប្លាស្ទិកតាមដងផ្លូវក្រោមលក្ខខណ្ឌការងារពិបាក និងប្រឈមមុខនឹងការរើសអើង។ ពួកគេនេះហើយជាអ្នកដែលរួមចំណែកលើកកម្ពស់ប្រព័ន្ធកែច្នៃទាំងមូល ដែលពួកគេត្រូវបានគេឲ្យឈ្មោះថា “អេតចាយ”។

ទស្សនាដោយសេរី

avatar
  • January 8, 2020 · 8:00 am
  • Bophana Center
  • Exhibitions