បុរីកំបាំងកណ្ដាលភ្នំ

ដឹកនាំដោយ សម្ដេច នរោត្តម សីហនុ រយៈពេល ៨៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ព្រះអង្គម្ចាស់ឥន្ទបុត្រ ជាបុរាណវិទូខ្មែរដ៏ល្បីល្បាញ។ ព្រះអង្គ និងលោកអនុសេនីយ៍ទោ រិទ្ធី បានជ្រាបថា មានអ្នកកាប់អុសម្នាក់ឈ្មោះ សុខ បានរាយការណ៍ជូនលោកចៅហ្វាយខេត្តភ្នំដងរែកថា គេបានរកឃើញដោយចៃដន្យនូវប្រាសាទដ៏ល្អមួយ ដែលស្ថិតនៅកំបាំងនៃជួរភ្នំពីរនៃភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ។
ព្រះអង្គសព្វព្រះរាជហឫទ័យចំពោះបេសកកម្មដ៏គួរឲ្យចាប់អារម្មណ៍នេះណាស់។ ទ្រង់យាងរូតរះផ្សងព្រេងរកប្រាសាទនោះនៅក្នុងព្រៃដ៏សែនអាថ៌កំបាំង ព្រឺព្រួច និងគួរឲ្យភ័យខ្លាចបំផុត…..

ទស្សនាដោយសេរី

avatar
  • August 10, 2019 · 5:00 pm
  • Bophana Center
  • Cine Saturday