ទស្សនាភាពយន្តខ្នាតខ្លីដ៏លេចធ្លោរបស់ សៀង វិរៈ

ដឹកនាំដោយ សៀង វិរៈ រយៈពេល ៥០ នាទី ភាសាខ្មែរ

មិនតិចជាង ១០០ ស្នាដៃនោះទេ ដែលអ្នកដឹកនាំរឿងវ័យក្មេង សៀង វិរៈ បានចូលរួមជាផ្នែកមួយនៅក្នុងការផលិត ទាំងភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតធំ ភាពយន្តភាគ កម្មវិធីទូរទស្សន៍ ។ល។

សម្រាប់កម្មវិធីស៊ីណេក្លឹបនៅថ្ងៃសុក្រនេះ ពិតជាពិសេសខ្លាំងណាស់ដែលលោក សៀង វិរៈ នឹងចូលខ្លួនមកបង្ហាញនូវស្នាដៃដ៏លេចធ្លោរបស់គាត់។ នោះគឺជាខ្សែភាពយន្តខ្នាតខ្លីចំនួន ៤ រឿងដែលមានដូចជា រឿង «អាវ», «ចាំផ្លូវ», «បេសកកម្មវីរបុរសប៊ីន» និង «វិញ្ញាណជំនាងបន្ទប់»។

លោកអ្នកអាចសំណេះសំណាលជាមួយនឹងលោក សៀង វិរៈ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ក្រោយពីទស្សនាភាពយន្តចប់។

ទស្សនាដោយសេរី

avatar
  • April 26, 2019 · 6:30 pm
  • Bophana Center
  • Cine Club