ពេជ្រកូនភ្លោះ – Online
ដឹកនាំដោយក្រុមនិស្សិត៦០នាក់ ឆ្នាំ២០០៩ រយៈពេល៤៥នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
លីដា និងលីណា ជាបងប្អូនស្រីភ្លោះ។ ពួកគេបានព្រាត់ប្រាសគ្នាតាំងពីអាយុ៥ខែមកម្ល៉េះ។ កាលនោះ ម្ដាយរបស់ពួកគេបានចាកចេញពីស្វាមី ព្រោះស្វាមីសេពគប់ក្រុមជនអន្ធពាល។ នាងបានផ្ញើកូនស្រីទាំងពីរនឹងមិត្តម្នាក់គឺនាងថន ដោយបន្សល់ទុកខ្សែកពីរខ្សែឱ្យកូនស្រីទាំងពីរនោះ។ តើជីវិតរបស់លីដា និងលីណា នឹងជួបហេតុការណ៍អ្វីបន្ដទៀត?
ថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា (Bophana Center)។