ភាពយន្តឯកសារចំនួន ៣ នឹង​ត្រូវ​​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍នេះ

១. «គងឆ្លងកាត់ព្រំដែន»
ផលិតដោយ សិល្បៈខ្មែរអមតៈ ឆ្នាំ ២០០៨ រយៈពេល ២៦ នាទី ភាសាអង់គ្លេស
នេះជាខ្សែភាពយន្តឯកសារមួយ ដែលនិយាយអំពីការអភិរក្សនូវវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ នៅក្នុងភាពយន្តនេះនឹងបង្ហាញឲ្យយើងដឹងអំពីសារៈសំខាន់នៃការប្រើបា្រស់ឃ្មោះក្នុងសហគមន៏ជនជាតិដើមភាគតិច។

២. «ឆ្កែព្រៃ និងថនិកសត្វដទៃទៀត»
ដឹកនាំដោយ គ្រីស្ដុហ្វ ហ្គាហ្គីយូឡូ ឆ្នាំ ២០១០ រយៈពេល ២៤ នាទី ភាសាខ្មែរ
ឯកសារនេះចែកជាបីផ្នែក ៖ ឆ្កែព្រៃ, ជម្រករបស់ឆ្កែព្រៃ, ឆ្កែព្រៃ និងមនុស្ស។ បច្ចុប្បន្ន ប្រទេសឥណ្ឌាមានឆ្កែព្រៃច្រើនជាងគេ។ ឆ្កែព្រៃត្រូវបានចាត់ចូលជាប្រភេទសត្វស្ថិតក្នុងគ្រោះថ្នាក់ ហើយត្រូវបានអភិរក្សនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

៣. «ការការពារសត្វខ្លាឃ្មុំនៅកម្ពុជា»
ដឹកនាំដោយ គ្រីស្ដុហ្វ ហ្គាហ្គីយូឡូ ឆ្នាំ ២០០៨ រយៈពេល ២៦ នាទី ភាសាខ្មែរ
ព្រៃចែកជា ៥ ប្រភេទ ដូចជា ព្រៃបៃតងជានិច្ច ព្រៃពាក់កណ្ដាលស្រោង ព្រៃរបោះ ប្រភេទព្រៃផ្សេងទៀត និងដីដែលមិនមានព្រៃ។ ព្រៃទាំងនេះជាជម្រកនៃសត្វព្រៃទាំងឡាយ ប៉ុន្តែសព្វថ្ងៃ សត្វព្រៃទាំងនោះកំពុងរងការគំរាមកំហែងដោយការធ្វើអាជីវកម្មផ្សេងៗ ក្នុងនោះរួមមានសត្វខ្លាឃ្មុំ ជាដើម។ ខ្លាឃ្មុំត្រូវបានគេចាប់យកទៅធ្វើអាជីវកម្មលើស្បែក ឆ្អឹង សាច់ ក្រញាំជើង ចង្កូម ប្រមាត់ និងផ្នែកផ្សេងៗទៀត ចំណែកឯកូនខ្លាឃ្មុំភាគច្រើនត្រូវបានគេយកទៅចិញ្ចឹម។

ទស្សនាដោយសេរី

avatar
  • March 16, 2019 · 5:00 pm
  • Bophana Center
  • Cine Saturday