ភាពយន្តឯកសារ ២ រឿងអំពីជីវិតប្រជាជនខ្មែរ – Online

ផលិតដោយអង្គការឆេមស៍ ឆ្នាំ ២០១១ ភាសាខ្មែរ

១. គន្លឹះនៃការអភិវឌ្ឍ
ផលិតដោយអង្គការឆេមស៍ ឆ្នាំ ២០១១ រយៈពេល ៤៨ នាទី ភាសាខ្មែរ
ភាពយន្ដឯកសារនេះនឹងនាំអស់លោក អ្នកនាង ទៅយល់ដឹងអំពីការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ស្ដ្រីមួយចំនួនបានប្រកបមុខរបរនៅក្នុងស្រុក ដោយមិនធ្វើការចាកចេញទៅរកលុយនៅក្រៅប្រទេសឡើយ។ ពួកគេបានចាប់យកមុខរបរដោយប្រើបច្ចេកទេសដូចជា ចិញ្ចឹមមាន់ ចិញ្ចឹមត្រី បណ្ដុះផ្សិតចំបើង កាត់ដេរ លក់ដូរបន្លែ និងម្ហូបអាហារ ព្រមទាំងការដាំដំណាំរួមផ្សំជាដើម។

២. ក្ដីសង្ឃឹមរបស់កុមារដែលរងគ្រោះដោយមេរោគអេដស៍ និងជំងឺអេដស៍នៅមន្ទីរពេទ្យកុមារជាតិ
ផលិតដោយអង្គការឆេមស៍ ឆ្នាំ ២០១១ រយៈពេល ៤៨ នាទី ភាសាខ្មែរ
មន្ទីរពេទ្យកុមារជាតិបានផ្ដល់សេវាជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ អ្នកផ្ទុកមេរោគអេដស៍ទទួលបានការថែទាំ និងព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យនៅទីនោះដោយមិនបង់ថ្លៃ។ ជាងនេះទៅទៀត កុមាររងគ្រោះដោយសារមេរោគអេដស៍ត្រូវបានផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ និងការពិនិត្យសុខភាពយ៉ាងត្រឹមត្រូវ។ មិត្តអប់រំមិត្តបានធ្វើការយ៉ាងសកម្មជាមួយនឹងកុមារផ្ទុកមេរោគអេដស៍នៅទីនោះ។
កុមារផ្ទុកមេរោគអេដស៏ជាច្រើននៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានសង្គ្រោះឱ្យរួចផុតពីការរើសអើងនៃសង្គម និងមានជីវិតកាន់តែប្រសើរ។

avatar
  • July 18, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday