ភាពយន្តខ្នាតខ្លីបែបអប់រំចំនួន ២ រឿង – Online

ផលិតឆ្នាំ ២០០៤, រយៈពេល ៦១ នាទី, ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

សម្រាប់កម្មវិធី “ភាពយន្តថ្ងៃសៅរ៍ Online” សប្ដាហ៍នេះ មជ្ឈមណ្ឌលបុប្ផាណានឹងបង្ហាញជូនលោកអ្នកនូវភាពយន្តខ្នាតខ្លីបែបអប់រំចំនួន ២ រឿងដែលផលិតដោយមជ្ឈមណ្ឌលសំឡេងស្ត្រីខ្មែរ ដឹកនាំដោយអ្នកស្រី យឹម នីម៉ូល្លា នោះគឺរឿង “ផ្លូវមួយដែលត្រូវដើរ” និងរឿង “ស្នាមញញឹមថ្មី”។

ភាពយន្តទាំងពីរឆ្លុះបញ្ចាំងពីបញ្ហារបស់យុវជនក្មេងៗជាមួយនឹងគ្រឿងញៀន បញ្ហារបស់ស្ត្រី អំពើហិង្សាក្នុងគ្រួសារ និងទំនួលខុសត្រូវរបស់បុរសចំពោះស្ត្រីជាភរិយា។

សូមកុំភ្លេចរង់ចាំតាមដានកម្មវិធីនេះនៅថ្ងៃសៅរ៍ ទី ១៦ ខែឧសភា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ លោកអ្នកអាចរីករាយទស្សនាពីគ្រប់ទីកន្លែង​ ឬគេហដ្ឋានរបស់លោកអ្នកផ្ទាល់។

avatar
  • May 16, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday