TYRANNOSAUR

ដឹកនាំដោយ ផាដឌី ខុនសិឌិន ៩១នាទី ឆ្នាំ២០១១ ភាសាអង់គ្លេស

YRANNOSAUR បង្ហាញពីមនុស្សកម្សត់ពីរនាក់ដែលជួបគ្នាដោយចៃដន្យ។ ចូសេហ្វ ជាបុរស​ប្រមឹក​ពោះ​ម៉ាយ​ឥត​ការងារ​ធ្វើ​ម្នាក់ និង​ជា​មនុស្ស​ដែល​មាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​ប្រាសាទ​ច្រឡោត​ចាប់​ខឹង។ ចំណែក​ឯ ហាណា​វិញ​ជា​ស្ត្រី​កាន់​សាសនា​គ្រឹស្ត​គួរ​ឲ្យ​គោរព​ ស្រស់​ស្រាយ និង​សុខភាព​មាំមួន នាង​ធ្វើ​ការ​ក្នុង​ហាងសម្បុរសធម៌​មួយ។ ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា ហានា​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ផ្តល់​កម្លាំង​ចិត្ត កាត់​បន្ថយ​ភាព​ខឹង​ច្រឡោត​និង​តែង​តែ​ផ្តល់​នូវ​ភាព​កក់​ក្តៅ ត្រាប្រណៃ និង​ការ​យោគ​យល់​ដល់​ចូសេហ្វ។ ក្រោយ​មក រឿង​សម្ងាត់ របស់​ហាណា​ក៏​បាន​បែកធ្លាយ គឺ​ការ​ធ្វើ​បាប និង​រំលោភ​ពី​ប្តី​របស់​នាង​ឈ្មោះ​ជែម។ ពេល​នេះ ចូសេហ្វ​ក៏​បាន​ក្លាយ​ជា​អ្នក​លើកទឹកចិត្ត និង​ផ្ដល់​ការ​លួង​លោម​ដល់​នាង​វិញ​ម្តង។

ចូលរួមដោយសេរី !

avatar
  • March 21, 2015 · 2:00 pm
  • Bophana Center
  • Cine Club