ភាពយន្តរបស់មណ្ឌលព័ត៌មានស្រ្ដីកម្ពុជា: គ្រោះថ្នាក់នៃចំណាកស្រុក – Online

ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ឆ្នាំ ២០១៣ ភាសាខ្មែរ

១. ជីវ៉ា
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ឆ្នាំ២០១៣ រយៈពេល ១៥ នាទី ភាសាខ្មែរ
ជីវ៉ា និងគ្រួសារ មានជីវភាពលំបាកជាខ្លាំង។ ពួកគេបានធ្វើដំណើរទៅព្រំដែនប៉ោយប៉ែត រួចបន្ដដំណើរទៅប្រទេសថៃ ដើម្បីប្រកបរបរជាអ្នកសុំទាន។ ពេលទៅដល់ប្រទេសថៃ កុមារាជីវ៉ា បានចាញ់បោកបុរសម្នាក់។ បុរសនោះបានបង្គាប់ឱ្យជីវ៉ាដើរសុំទាន រួចយកប្រាក់មកឱ្យរូបគេ។ នៅពេលសុំទានពុំបានប្រាក់ បុរសនោះក៏វាយធ្វើបាប នឹងដាក់ទារុណកម្មមកលើជីវ៉ា។ តើជីវ៉ាត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីរួចផុតពីក្រញាំខ្លានេះ?

២. ភូមិក្របីរៀល
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ឆ្នាំ២០១៣ រយៈពេល ២២ នាទី ភាសាខ្មែរ
ក្រុមអ្នកភូមិក្របីរៀលជាច្រើននាក់ ត្រូវបាននាយស៊ុយនាំទៅជួញកម្លាំងពលកម្មនៅចម្ការធំៗក្នុងប្រទេសថៃដោយខុសច្បាប់។ ពួកគេធ្វើការហត់នឿយយ៉ាងខ្លាំង ក្នុង១ថ្ងៃដល់ទៅជាង១០ម៉ោង។ លុះបាន២០ ថ្ងៃ ពួកគាត់សុំបើកប្រាក់ឈ្នួល ប៉ុន្ដែប្រាក់ទាំងនោះ ត្រូវបាននាយស៊ុយបើកអស់ខ្ទេចគ្មានសល់...។

avatar
  • September 26, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday