October 4, 2018

«ផ្នូរ​គ្មាន​ឈ្មោះ​» នឹងចាក់បញ្ចាំង ២ សប្ដាហ៍បន្ថែមទៀត​!

តើលោក​អ្នក​ខកខាន​មិន​បាន​ទស្សនា​រឿង​ «ផ្នូរ​គ្មាន​ឈ្មោះ​» ដែល​ជា​ស្នាដៃ​ភាពយន្ត​ថ្មី​របស់់​លោក​ រិទ្ធី ប៉ាន់ មែនទេ​? ពេល​នេះ​ ឱកាសថ្មីរបស់លោកអ្នកបានមកដល់ហើយ។ ភាពយន្តរឿង «ផ្នូរគ្មានឈ្មោះ» នឹងចាក់បញ្ចាំងរយៈពេល ២ សប្ដាហ៍បន្ថែមទៀត ដោយ​ចាប់ផ្ដើមពីថ្ងៃទី ១១ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា តែមួយគត់។

ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។

កាលបរិច្ឆេទ​នៃ​ការបញ្ចាំង​រឿង​ «ផ្នូរគ្មានឈ្មោះ» នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល បុប្ផាណា ៖

- ថ្ងៃទី ១១ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ១២ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ១៣ តុលា ម៉ោង ២:៣០ នាទីរសៀល
- ថ្ងៃទី ១៦ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ១៧ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ១៨ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ១៩ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ២០ តុលា ម៉ោង ២:៣០ នាទីរសៀល
- ថ្ងៃទី ២២ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ២៤ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ២៥ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ២៦ តុលា ម៉ោង ៦:៣០ នាទីល្ងាច
- ថ្ងៃទី ២៧ តុលា ម៉ោង ២:៣០ នាទីរសៀល

ទីតាំងរោងភាពយន្ត ប៉ារីសអេដិន ក្នុងមជ្ឈមណ្ឌល​បុប្ផាណា ៖ ផ្ទះលេខ ៦៤ ផ្លូវលេខ ២០០ ឧកញ៉ាម៉ែន ភ្នំពេញ

តម្លៃសំបុត្រ ៖ ១២០០០ រៀល3$ (បញ្ចុះតម្លៃ ៥០% សម្រាប់សិស្ស និស្សិត និងអ្នក​ប្រើប្រាស់ អេប-ប្រវត្តិសាស្ត្រ​ខ្មែរក្រហម)

សំបុត្រចូលទស្សនា លោកអ្នកអាចរកជាវបាននៅមជ្ឈមណ្ឌលបុប្ផាណា។ កន្លែងទស្សនាមានចំនួនកំណត់។

សម្រាប់ការកក់សំបុត្រជាមុន សូមទាក់ទងមកកាន់ ៖
លេខទូរស័ព្ទ ០៩២ ៦០៥ ១២៧
អ៊ីម៉េល piseth.tieng@bophana.org

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​ទំព័រ Facebook ផ្លូវការ​របស់ភាពយន្ត​រឿង «ផ្នូរគ្មានឈ្មោះ» ដោយ​គ្រាន់តែ ចុចទីនេះ!

Continuous Screening (For Web) 3