ជម្រើសជីវិត

ដឹកនាំ​ដោយ ងឿម ផល្លី, ២០១៥, ១០នាទី, ភាសា​ខ្មែរ មាន​អក្សរអង់គ្លេស​រត់ពីក្រោម

យ៉ែម ថុល ស្ត្រី​វ័យ ៥៦ ឆ្នាំ រស់នៅ​អគារ​បៀលឌីង ភ្នំពេញ ក្រោយ​របប​ខ្មែរក្រហម។ គាត់​រស់បាន​ដោយសារ​ការប៉ាក់ឌិន​ក្រណាត់​ប្រពៃណីខ្មែរ​ដោយរក​ប្រាក់បាន​តិចតួច ជាមួយ​កូនស្រីឈ្មោះ ចាន់ឌីន។ ការប៉ាក់ឌិន​ជាសិល្បៈមួយ​ដែលជា​កេរដំណែល​តមក​សម្រាប់​ខ្មែរជំនាន់ក្រោយ។ បើទោះបីជា​រកប្រាក់​បានតិច យ៉ែម ថុល នៅតែ​បន្ត​ថែរក្សាសិល្បៈវប្បធម៌​នេះ។ រីឯ​កូនស្រីវិញ​មានបំណុល​យ៉ាងធំ និង​មិនអាច​ចិញ្ចឹម​ក្រុមគ្រួសារ​ដោយផ្ទាល់​បាន នាង​ក៏ទៅ​ធើ្វការយប់​ក្នុងទីក្រុង​បន្ថែម។ សម្រាប់ យ៉ែម ថុល ទៅ​អ្នកជំនាន់​ក្រោយគាត់ សិល្បៈ​នៃការ​ប៉ាក់ឌិន​គឺបង្ហាញពី​សម្រស់ និង​តម្លៃ​នៃស្ត្រី។