៥. កិច្ចសម្ភាសជាមួយលោក ហេង គៀប

រយៈពេល ១២’៤២ នាទី
ឆ្នាំ ២០១៧
ទីកន្លែង : កំពត

កិច្ចសម្ភាសន៍នេះត្រូវបានធ្វើឡើងដោយអ្នកស្រី យឹម សុធារី អ្នកពិគ្រោះយោបល់ផ្នែកចិត្តសាស្រ្ត។ កិច្ចសម្ភាសន៍នេះគឺពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍របស់លោក ហេង គៀប អាយុ ៥៧ ឆ្នាំ ក្រោមរបបប៉ុល ពត (១៩៧៥-១៩៧៩) ។ ខ្មែរក្រហមបានរៀបចំអាពាហ៍ពិពាហ៍ជាសមូហភាពសម្រាប់គូស្វាមី ភរិយាចំនួន ៩ គូនៅក្នុងសហករណ៍របស់គាត់។ ក្នុងនាមជាសមាជិកម្នាក់នៃកងចល័តយុវជន លោកត្រូវបានខ្មែរក្រហមឱ្យរៀបការជាមួយនារីម្នាក់ដែលលោកបានចាប់ចិត្ត តែនារីម្នាក់នោះមិនបានស្រឡាញ់លោកវិញទេ។ បន្ទាប់ពីរៀបការ អ្នកទាំងពីរបានចំណាយពេល ៧ ទៅ ៨ ខែ ទើបមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ពួកគាត់បានចែកផ្លូវគ្នា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ទោះបីជាពួកគាត់មានកូន ៣ នាក់រួចទៅហើយក្តី។