ការ៉េមដោះបំណុល

ដឹកនាំ​ដោយ សេវ ប៉ៅ, ឆ្នាំ២០១៩, ៧នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

លោក លៀប ហេង មាន​អាយុ ៣៤ ឆ្នាំ មកពី​ខេត្តត្បូងឃ្មុំ មាន​មុខរបរ​ជាអ្នក​លក់​ការ៉េមកី។ ជារៀងរាល់ថ្ងៃ គាត់​តែងតែ​រុញរទេះ​ការ៉េមកី​ត្រឹកៗ ចេញពី​ម្ដុំអូឡាំពិក រហូតទៅ​ដល់ផ្សារ​កណ្តាល យប់ឡើង​ម៉ោង ៨ គាត់ក៏​ត្រលប់​មកផ្ទះវិញ។ គាត់រស់នៅ​ពឹងផ្អែក​លើ​រទេះ​ការ៉េមកី​នេះ​អស់រយៈពេល ៨ ឆ្នាំមកហើយ។ ក្នុង​មួយថ្ងៃ គាត់​លក់ចំណេញ​បានតិចតួច​ប៉ុណ្ណោះ ទុកចិញ្ចឹម​ក្រពះ និង​ផ្ញើទៅ​អ្នកផ្ទះ​នៅឯស្រុក​ដើម្បី​ដោះបំណុល។