ទឹកចិត្តម្ដាយ

ដឹកនាំ​ដោយ ព្រឹល ព្រីង និង មួង វេត, ឆ្នាំ២០១៩, ៩នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពី​ក្រោម

ដោយសារតែ​ពិបាករក​ការងារធ្វើ​នៅឯ​ស្រុកកំណើត ហើយ​ការងារ​កសិកម្ម​ក៏ត្រូវបាន​ជំនួស​ទាំងស្រុង​ដោយ​គ្រឿងយន្ត លោកស្រី លី ឡៃ បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​មករក​ការងារធ្វើ​នៅឯ​ទីក្រុង​ភ្នំពេញ។ ក្នុង​មួយថ្ងៃៗ លោកស្រី​ខំប្រឹង​ដើររើស​អេតចាយ​ពីកន្លែងមួយ​ទៅកន្លែង​មួយ។ លុយ​ដែលនៅសល់​ពីការហូបចុក ប្រហែល ៥០០៛ ទៅ ១០០០០៛ គឺលោកស្រី​យកមក​បង់ថ្លៃ​ជួលផ្ទះ ទឹក ភ្លើង និង​ផ្ញើទៅ​ឪពុកម្តាយ​នៅឯ​ស្រុកផង ហើយសំខាន់​បំផុតនោះ គឺ​សម្រាប់​ទុកបើក​ថ្នាំ​ឲ្យកូនប្រុស​របស់​គាត់​ដែលមាន​ជំងឺ​ឆ្កួតជ្រូក។