៨៥. កិច្ចសន្ទនារវាងកញ្ញា រី ក្រវ៉ាន់ និងលោក សុំ រី

រយៈពេល ៤២’២៦ នាទី
ឆ្នាំ ២០១៩
ទីកន្លែង : កណ្តាល

មុនខ្មែរក្រហម លោក សុំ រី រស់នៅឯទីក្រុងភ្នំពេញ។ ចូលដល់ខ្មែរក្រហម គាត់បានចូលធ្វើការនៅក្នុងកងកុមារដែលត្រូវធ្វើការច្រើនដូចជា លើកទំនប់ ធ្វើជី ជាដើម។ ដោយសារការងារនៅក្នុងកងកុមារពិបាកពេក គាត់ និងមិត្តភក្ដិរបស់គាត់ប៉ុន្មាននាក់ទៀតបាននាំគ្នារត់គេចទៅភ្នំ ហើយទៅមើលគោជាមួយនឹងតាៗចាស់ៗ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការរស់នៅក្នុងសហករណ៍របស់គាត់មានភាពងាយស្រួលច្រើន ព្រោះគាត់មានបាយហូបគ្រប់គ្រាន់។